• 2022-05-12 02:05:08
  • បាល់ទាត់

De Bruyne អបអរ​តាម​ស្ទីល​របស់ Haaland អំឡុង​ពេល​រក​បាន​៤​គ្រាប់​ម្នាក់​ឯង​ឲ្យ City

  • 2022-05-12 02:05:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​​ប្រយុទ្ធ Kevin de Bruyne អាច​រក​បាន​៤​គ្រាប់​ម្នាក់​ឯង​​ជួយ Manchester City យក​ឈ្នះ Wolves ៥-១ បន្ត​កាន់កាប់​កំពូល​តារាង​ Premier League ក្នុង​សប្ដាហ៍​ទី​៣៦។

៤​​គ្រាប់​របស់​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​ធ្វើ​បាន​ជាប់​ៗ​គ្នា​នៅ​នាទី​ទី​៧ ១៦ ២៤​និង​៦០ ខណៈ​គ្រាប់​ទី​៥​សម្រេច​បាន​ដោយ​ខ្សែ​បម្រើ​ប្រយុទ្ធ Raheem Sterling។ ចំណែក​ឯ​មួយ​គ្រាប់​របស់ Wolves ធ្វើ​បាន​ដោយ​ខ្សែ​បម្រើ Leander Dendoncker។

អ្វី​ដែល​ចាប់​អារម្មណ៍​ De Bruyne បន្ទាប់​ពី​រក​បាន​គ្រាប់​ទី​៣​ជូន​ក្រុម​ គេ​បាន​អបអរ​តាម​ស្ទីល​របស់ Erling Haaland ដែល​ត្រៀម​ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​របស់ City។ ក្លឹប Man City បាន​ប្រកាស​រួចរាល់​ថា​បាន​​ឈាន​ដល់​កិច្ចព្រមព្រៀង​​ទិញ​បាន Haaland ពី​ក្លឹប Dortmund ក្នុង​តម្លៃ​៥១​លាន​ផោន ជាមួយ​ថ្លៃ​ពលកម្ម​៣៧,៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។

ជ័យជម្នះ​នេះ​ Man City បន្ត​ឈរ​កំពូល​តារាង​​ក្នុង​លីគ​​មាន​៨៩​ពិន្ទុ​ លើ​គូ​ប្រជែង Liverpool ៣​ពិន្ទុ។ ក្រុម​ទាំង​ពីរ​នៅ​សល់​២​ប្រកួត​ទៀត​ដែល​ត្រូវ​លេង​ក្នុង​លីគ ហើយ​ពួក​គេ​ត្រូវ​ការ​ឈ្នះ​ដូច​គ្នា​​មិន​អាច​ភ្លាត់​ដាច់​ខាត​ដើម្បី​ប្រជែងនរណា​នឹង​ក្លាយ​ជា​ជើងឯក​ពិតប្រាកដ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់