• 2022-05-10 13:50:41
  • បាល់ទាត់

អតីត​កីឡាករ​ Man Utd រូប​នេះ​ថា​ ចេះ​ហេង​ហើយ​ ដែល​គេ​អត់​ធ្លាប់​លេង​ក្រោម​ការ​ដឹកនាំ​របស់​ Pep​

  • 2022-05-10 13:50:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Patrice Evra អតីត​ខ្សែការពារ​របស់​ក្លឹប​ Manchester United ដែល​បច្ចុប្បន្ន​ជា​កីឡាករ​ចូល​និវត្តន៍​បាន​និយាយ​ទៅកាន់​ Amazon Prime Viedoថា​ គេ​ចេះ​ហេងហើយ​ ដែល​អត់​ធ្លាប់​លេង​ក្រោម​ការ​ដឹកនាំ​របស់​ លោក​ Pep Guardiola អ្នកចាត់ការ​ក្លឹប​ Manchester City ។

លោក​ Evra បាន​និយាយ​ថា​៖" ខ្ញុំ​មាន​ការ​គោរព​កោតសរសើរ​ទៅ​លើ​ Pep ប៉ុន្តែ​ខ្ញុំ​ក៏​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ និយាយ​ទៅ​គឺ​ចេះ​ហេង​ហើយ​ ដែល​អត់​ធ្លាប់​លេង​ក្រោម​ការ​ដឹកនាំ​របស់​គាត់​ ព្រោះ​តែ​ការ​ដឹកនាំ​របស់​គាត់​គឺ​គាត់​យក​ទំនួល​ខុស​ត្រូវ​របស់​ដែល​យើង​ត្រូវ​ធ្វើ​ ចេញ​ពី​យើង​។ និយាយ​យើង​មាន​អារម្មណ៍​ថា​ គាត់​ដឹក​នាំ​ធ្វើ​មើល​តែ​លេង​ក្នុង​ហ្គេម​ "។

អតីត​កីឡាករ​ Man Utd រូប​នេះ​ថា​៖" គាត់​ប្រាប់​ពី​អ្វី​គ្រប់​យ៉ាង​ដែល​យើង​ត្រូវ​ធ្វើ​។ ខ្ញុំ​ចាំ​ថា​ Thierry Henry នៅ​ពេល​នោះ​គេ​លេង​នៅ​ Barcelona ហើយ​ពេល​ Pep ប្រាប់​ឲ្យ​គេ​ឲ្យ​រក្សា​ជំហរ​ កុំ​ដណ្ដើម​បាល់​លេង​ តែ​ពេល​នោះ​គេ​អត់​ស្ដាប់​ ក៏​ចុះ​មក​ លេង​១-២ នឹង​ Messi ហើយ​គេ​ក៏​ស៊ុត​ចូល​ថែម​ទៀត​ ប៉ុន្តែ​បន្ទាប់​ពី​តង់​ទី​១ចប់​ គាត់​ដក​គេ​ចេញ​ឲ្យ​ទៅ​អង្គុយ​លើ​បង់​ចោល​ គាត់​ដក​គេ​ចេញ​ ដោយ​សារ​តែ​គេ​មិន​ស្ដាប់​តាម​អ្វី​ ដែល​លោក​បញ្ជា​ "។

យ៉ាង​ណា​ក្ដី​ Pep ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អ្នក​ចាត់ការ​ដ៏​ជោគជ័យ​មួយ​រូប​ និង​មាន​មនុស្ស​ច្រើន​ទទួល​ស្គាល់​សមត្ថភាព​របស់​លោក​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់