• 2022-05-10 12:23:27
  • បាល់ទាត់

ទឹក​ចិត្ត​អ្នក​កីឡាករ​ពិតៗ! កីឡាករ​ឡាវ​ ជួយកីឡាករ​ខ្មែរ សុខ​ចិត្ត​ឲ្យ​ខាំ​ដៃ​ដើម្បី​កុំ​ឲ្យ​ស្ទះ​ដង្ហើម​ ក្នុង​ប្រកួត​ម្សិលមិញ​នេះ​

  • 2022-05-10 12:23:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ U23 បាន​យក​ឈ្នះ​ប្រកួត​ត​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​ឡាវ​ U23 ក្របខ័ណ្ឌ​ SEA Game លើក​ទី​៣១ នៅ​កីឡាដ្ឋាន​ THIEN TRUONG ប្រទេស​វៀតណាម​កាល​ពី​ម្សិលមិញ​ក្នុង​លទ្ធផល​ ៤-១។

អ្វី​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ក្រុម​ទាំង​ពីរ​កាន់​តែ​ភ្ញាក់ផ្អើល​ដែល​កើត​ឡើង​ក្នុង​កំឡុង​ពេល​​ប្រកួត​នោះ​ គឺ​កីឡាករ​ឡាវ​ និង​កីឡាករ​កម្ពុជា​បាន​ប៉ះ​ទង្គិច​គ្នា​ ដែល​ជា​លទ្ធផល​កីឡាករ​កម្ពុជា​ ផាត សុខា បាន​រង​របួស​ ដោយ​ពេល​នោះ​គឺ​ កីឡាករ​ឡាវ​ At Viengkham បាន​ជួយ​សង្គ្រោះ​បន្ទាន់​តែ​ម្ដង​ ដោយ​ឲ្យ​ដៃ​របស់​ខ្លួន​ទៅ​ ផាត​ សុខា​ខាំ​ ដើម្បី​កុំ​ឲ្យ​ស្ទះ​ដង្ហើម​។​

ទង្វើ​នេះ​ត្រូវ​បាន​អ្នកគាំទ្រ​នៅ​ទីលាន​ ក៏​ដូច​ជា​នៅ​តាម​បណ្ដាញ​សង្គម​កោត​សរសើរ​ជា​ខ្លាំង​ ដែល​បង្ហាញ​ពី​ទឹក​ចិត្ត​អ្នក​កីឡាករ​ពិតៗ​។

ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​ប្រកួត​បន្ត​ទៀត​នៅ​ថ្ងៃ​ស្អែក​ ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់