• 2022-05-06 07:08:02
  • បាល់ទាត់

Carragher ហ៊ាន​និយាយ​ថា Real ​គ្មាន​ឱកាស​ឈ្នះ Liverpool នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UCL ឡើយ

  • 2022-05-06 07:08:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​របស់ Liverpool លោក Jamie Carragher បាន​និយាយ​ថា Real Madrid នឹង​មិន​មាន​ឱកាស​​ឈ្នះ​ពាន​ Champions League នៅ​រដូវ​​កាល​នេះ​ឡើយ។

ក្រុម​ជើងឯក​របស់ La Liga បាន​វាយ​បក​យកឈ្នះ​ PSG, Chelsea និង Manchester City ក្នុង​​វគ្គ​ចាញ់​ធ្លាក់ ធានា​បាន​​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​នឹង​ត្រូវ​លេង​នៅ​ថ្ងៃ​ទី ២៩ ខែ​ ឧសភា​ទល់​នឹង Liverpool ​ក្នុង​ទីក្រុង​ប៉ារីស។ ត្បិត​តែ​ Madrid ធ្វើ​បាន​ល្អ​បែប​នេះ​ក្ដី​ តែ​ក្នុង​កម្មវិធី​របស់ CBS Studio លោក Carragher ​បាន​រំឭក​ពាក្យ​ដែល​ខ្លួន​ធ្លាប់​និយាយ​​ថា Real Madrid នឹង​មិន​​អាច​ឈ្នះ Champions League ឡើយ។

ឮ​បែប​នេះ Micah Richards ដែល​ស្ថិត​ក្នុង​កម្មវិធី​ជាមួយ​គ្នា​បាន​សើច និង​និយាយ​ទៅ​កាន់ Carragher ថា៖ “ឯង​នឹង​ភ័យ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ”។ ​មិន​ទុក​យូរ ភ្លាម​នោះ Carragher បាន​តប​វិញ​ថា៖ “ខ្ញុំ​​នឹង​ភ័យ​កាន់​តែ​ខ្លាំង ប្រសិន​បើ​ផ្ដាច់​ព្រ័ត្រ​ជួប Man City។ ស្ដាប់​ណា ខ្ញុំ​មាន​ទំនុក​ចិត្ត​ខ្លាំង​ថា Liverpool នឹង​ឈ្នះ”។

វគ្គ​ផ្ដាច់ព្រ័ត្រ Champions League រដូវ​កាល​២០២១-២២ រវាង Liverpool និង Real Madrid នឹង​ប្រកួត​នៅ​ថ្ងៃ​ទី ២៩ ខែ​ ឧសភា​ក្នុង​កីឡដ្ឋាន Stade de France។ កីឡដ្ឋាន​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​មួយ​នេះ​ធ្លាប់​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផ្ដាច់ព្រ័ត្រ​២​ដង​រួច​ទៅ​ហើយ ពោល​នៅ​ឆ្នាំ​២០០០​និង​២០០៦ ពេល​ដែល Real និង Barcelona ​ជា​ម្ចាស់​ជើង​ឯក៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់