- 2022-05-06 02:12:21
- បាល់ទាត់
ក្រុមដែលទម្លាក់ Barcelona ពេលនេះបន្តដំណើរដល់ផ្ដាច់ព្រ័ត្រ Europa League
- 2022-05-06 02:12:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមដែលទម្លាក់ Barcelona ពេលនេះបន្តដំណើរដល់ផ្ដាច់ព្រ័ត្រ Europa League
ចន្លោះមិនឃើញ
ក្រុមមកពីអាល្លឺម៉ង់ Eintracht Frankfurt បានទម្លាក់ក្រុមមកពីអង់គ្លេស West Ham ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Europa League ហើយនឹងត្រូវទៅជួប Ranger ដើម្បីដណ្ដើមពាន។
ក្នុងការប្រកួតខ្សែការពារ Cresswell របស់ West Ham ទទួលបានកាតក្រហមតាំងតែនាទីទី១៩។ ៧នាទីបន្ទាប់ Frankfurt ក៏រកបានគ្រាប់នាំមុខ ធ្វើបានដោយខ្សែប្រយុទ្ធ Rafael Borre។ មួយគ្រាប់នេះបានបន្សល់រហូតដល់បញ្ចប់ការប្រកួត នាំឲ្យ Frankfurt ឈ្នះ West Ham សរុបទាំងពីរជើង ៣-១។
Frankfurt ជាក្រុមធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល បន្ទាប់ពីទម្លាក់ Barcelona ក្នុងវគ្គ៨ក្រុមចុងក្រោយលទ្ធផល ៤-៣។ តាមរយៈជ័យជម្នះខាងលើ Frankfurt នឹងត្រូវឡើងវគ្គផ្ដាច់ព្រ័ត្រ Europa League ត្រូវប៉ះក្រុមមកពីស្កុតឡែន Ranger ដែលបានទម្លាក់ Leipzig៕