• 2022-05-05 11:51:05
  • បាល់ទាត់

Premier League ប្រកាស​បេក្ខភាព​ ដែល​អាច​ឈ្នះ​ ពាន​អ្នកចាត់ការ​ឆ្នើម​ប្រចាំ​ខែ​មេសា​​

  • 2022-05-05 11:51:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League បាន​ធ្វើ​ការ​ប្រកាស​នូវ​បេក្ខភាព​ ដែល​អាច​ឈ្នះ​ ពាន​អ្នកចាត់ការ​ឆ្នើម​ប្រចាំ​ខែ​មេសា​ ​នៅ​ក្នុង​ថ្ងៃ​នេះ​​។

នៅ​ក្នុង​ខែ​មេសា​កន្លង​ទៅ​នេះ​ មាន​បេក្ខជន​៤នាក់​ ដែល​ជាប់​ក្នុង​បេក្ខភាព​អាច​ឈ្នះ​ពាន​ខាង​លើ​។ បេក្ខជន​ទាំង​នោះ​សុទ្ធ​តែ​ ជា​អ្នកចាត់ការ​ដែល​ដឹកនាំ​ក្លឹប​បាន​ល្អ​ ឈ្នះ​ប្រកួត​បាន​ច្រើន​ក្នុង​ខែ​កន្លង​ទៅ​នេះ​​។

ខាង​ក្រោម​នេះ​ជា​អ្នកចាត់ការ​ទាំង​៤រូប​ ដែល​អាច​ទទួល​បាន​ពាន​មួយ​នេះ​៖

  • អ្នកចាត់ការ​ក្លឹប​ Brentford លោក​ Thomas Frank

  • អ្នកចាត់ការ​ក្លឹប​ Manchester City លោក​ Pep Guardiola

  • អ្នកចាត់ការ​ក្លឹប​ Burnley លោក​ Mike Jackson

  • អ្នកចាត់ការ​ក្លឹប​ Liverpool លោក​ Jurgen Klopp

លទ្ធ​ផល​នៃ​អ្នក​ឈ្នះ​ពាន​ខាង​លើ​នឹង​ចេញ​នៅ​សប្ដាហ៍​ក្រោយ​ ដោយ​រង់​ចាំ​ការ​បោះ​ឆ្នោត​ពី​អ្នកគាំទ្រ​ និង​អ្នក​ជំនាញ​បាល់ទាត់​ប្រចាំ​ PL ជា​មុន​សិន​៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់