• 2022-05-05 09:21:30
  • កីឡា​ផ្សេង​ៗ

ឯកឧត្ដម​ សុខ​ សប្បាយណា៖​ អ្នក​ទៅ​ប្រកួត​ស៊ីហ្គេម​សូម​ធ្វើ​ជា​គំរូ​ល្អ​ដល់​អ្នក​ក្រោយៗ​

  • 2022-05-05 09:21:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ សុខ​ សប្បាយណា​ បាន​ផ្ដាំផ្ញើ​ដល់​ក្រុម​អត្តពលិក​កម្ពុជា​ទាំង​អស់​ដែល​ត្រូវ​ទៅ​ប្រកួត​ស៊ីហ្គេម​ ឯ​ប្រទេស​វៀតណាម​ សូម​ធ្វើ​ខ្លួន​ជា​គំរូ​ល្អ​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ទាំង​ពាក្យ​សំដី​ កាយវិការ​ជា​ដើម។​

រូបភាពអគ្គនាយដ្ឋានកីឡា

តំណាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ខាង​លើ​នេះ​បាន​លើក​ឡើង​ក្នុង​សិក្ខាសាលា​មុន​ទៅ​ស៊ីហ្គេម​ថា​ កីឡាករ​ កីឡា​ការិនី​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ ត្រូវ​ចាំ​ថា​ត្រូវ​ធ្វើ​ជា​គំរូ​ដល់​ជំនាន់​ក្រោយ​ ដូច្នេះ​ការ​គោរព​វិន័យ​ សាមគ្គី​ផ្ទៃ​ក្នុង​ប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន។​

ឯកឧត្ដម​បន្ថែម​ទៀត​ថា​ ការ​ស្លៀក​ពាក់​សំដីសំដៅ​ក៏​ដូច្នោះ​ដែរ​មិន​ត្រូវ​ធ្វើ​អ្វី​ដែល​មិន​សមរម្យ​នោះ​ឡើយ​ ត្រូវ​ចាំ​ថា​ការ​ចេញ​ទៅ​ប្រកួត​នេះ​គឺ​មាន​ព្រះមហាក្សត្រ​ មាន​ខ្មែរ​១៦​លាន​នាក់​នៅ​ពី​ក្រោយ​ផង​ដែរ។​

រូបភាពអគ្គនាយដ្ឋានកីឡា

រំលឹក​ដែរ​ថា​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​បើក​សិក្ខាសាលាស្តីពីវិន័យ​ និង​ក្រមសីលធម៌​ដល់​ក្រុម​ជម្រើសជាតិ​ ត្រៀមចូលរួមប្រកួតស៊ីហ្គេម លើកទី៣១ រយៈពេល២ថ្ងៃពេញ ថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់