• 2022-05-05 07:39:02
  • បាល់ទាត់

ដឹង​អត់​ UCL ផ្ដាច់ព្រ័ត្រ​រវាង Real និង Liverpool លេង​នៅ​ថ្ងៃ​ណា?

  • 2022-05-05 07:39:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វគ្គផ្ដាច់ព្រ័ត្រ Champions League រដូវ​​កាល​២០២១-២២ រវាង Real Madrid និង Liverpool នឹង​ត្រូវ​លេង​នៅ​ថ្ងៃ​ ២៩ ខែ ឧសភា ក្នុង​កីឡដ្ឋាន Stade de France នាទី​ក្រុង​ប៉ារីស។

Liverpool បាន​ឡើង​មក​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​​ បន្ទាប់​​ពី​ទម្លាក់ Villarreal ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ខណៈ Madrid យក​ឈ្នះ Manchester City។ សាងសង់​ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍ World Cup ១៩៩៨ ​នេះ​ជា​លើក​ទី​៣​ហើយ​ដែល​កីឡដ្ឋាន Stade de France ទទួល​ធ្វើ​ជា​ម្ចាស់​​ផ្ទះ​វគ្គ​​ផ្ដាច់ព្រ័ត្រ UCL។

Stade de France ធ្វើ​ជា​ម្ចាស់​ផ្ទះ​ UCL ដំបូង​នៅ​ឆ្នាំ​២០០០ រវាង​ក្រុម Valencia និង Real Madrid កាល​នោះ Madrid ជា​អ្នក​លើក​ពាន។ លើក​ទី​ពីរ​នៅ​ឆ្នាំ​២០០៦ ពេល Barcelona យក​ឈ្នះ Arsenal។ ដំបូង​វគ្គ​ផ្ដាច់ព្រ័ត្រ UCL រដូវ​កាល​នេះ​ គេ​គ្រោង​រៀបចំ​នៅ​កីឡដ្ឋាន Gazprom Arena ទីក្រុង St.Petersburg ប្រទេស​រុស្សី​។ ប៉ុន្តែ​ដោយ​សារ​តែ​មាន​ការ​ឈ្លានពាន​លើ​ប្រទេស​អ៊ុយក្រែន UEFA បាន​សម្រេច​ចិត្ត​មក​រៀបចំ​នៅ Stade de France វិញ៕ ​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់