• 2022-05-04 11:44:04
  • បាល់ទាត់

Luis Diaz រំភើប​ស្ទើរ​ស្រក់​ទឹកភ្នែក​ ក្រោយ​បាន​​​ឡើង​ទៅ​លេង​ UCL វគ្គ​ផ្ដាច់​ព្រ័ត្រ​ជា​លើក​ដំបូង​

  • 2022-05-04 11:44:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Luis Diaz ត្រូវ​បាន​គេ​ឃើញ​រំភើប​ស្ទើរ​ស្រក់​ទឹកភ្នែក​ ក្រោយ​ក្លឹប​ Liverpool របស់​ខ្លួន​បាន​ឡើង​ទៅ​លេង​ប្រកួត​ UEFA Champions League វគ្គ​ផ្ដាច់​ព្រ័ត្រ​ បន្ទាប់​ពី​ឈ្នះ​ក្លឹប​ Villareal ទាំង​ពីរ​ជើង​ ក្នុង​ប្រកួត​ UEFA Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ក្នុង​លទ្ធផល​ ៥-២។

ការ​ឡើង​ទៅ​លេង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​កម្មវិធី​ប្រកួត​ពាន​ UCL នេះ​ជា​លើក​ទី​មួយ​ហើយ​ ក្នុង​អាជីព​របស់​កីឡាករ​វ័យ​២៥ឆ្នាំ​រូប​នេះ​ ដែល​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​នេះ​រំភើប​ខ្លាំង​ដល់​ថ្នាក់​ស្ទើរ​ស្រក់​ទឹក​ភ្នែក​បែប​នេះ​។

ក្នុង​ការ​ប្រកួត​ខាង​លើ​ជើង​ទី​២ ​ដែល​លទ្ធផល​ Liverpool យក​ឈ្នះ​ Villarrreal ៣-២ យប់​មិញ Luis Diaz ក៏​បាន​ចូល​រួម​ចំណែក​ស៊ុត​ចូល​បាន​ ១គ្រាប់​ផង​ដែរ​។

Luis Diaz ទើប​ផ្លាស់​ពី​ Porto មក​ Liverpool ក្នុង​រដូវកាល​នេះ​ ដោយ​ចូល​បាន​២១ប្រកួត​ និង​ស៊ុត​ចូល​បាន​ ៥គ្រាប់​៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់