• 2022-05-02 06:59:28
  • ប្រដាល់

ឧកញ៉ា​ ប៉ែន​ កាក​់ ឧបត្ថម្ភ​​ថវិកាក្រុម​ប្រដាល់​ Kick Boxing ​ និង​គុន​ខ្មែរ​ត្រៀម​ទៅ​ ស៊ីហ្គេម​

  • 2022-05-02 06:59:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ឧកញ៉ា​ ប៉ែន​ កាក​់ ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ ១៦០០​ដុល្លារ​ឧបត្ថម្ភ​ដល់​ក្រុម​កីឡាករ​ កីឡា​ការិនី​ផ្នែក​ Kick Boxing ​និង​គុន​ខ្មែរ​ចំនួន​ ២៦​នាក់​ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ត្រៀម​ប្រកួត​រក​មេដាយ​ជូន​ជាតិមាតុភូមិ​នៅ​ស៊ីហ្គេម​ ២០២២​ នេះ។​

លោក​ឧកញ៉ា​ ប៉ែន​ កាក​់

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​ផេក​ សេន​ ប៊ុនថេន​ មុន​នេះ​បាន​បញ្ជាក់​ថា​ លោក​ឧកញ៉ា​ ប៉ែន កាក់​ ដែល​ជាអនុប្រធាន​សហព័ន្ធ​គុន​ខ្មែរ​ និង​ Kick Boxing​ បាន​ឧបត្ថម្ភ​ថវិកា​ក្នុង​ម្នាក់​ៗ​ ៦០​ដុល្លារ​ ដល់​ក្រុម​កីឡាករ​ កីឡា​ការិនី​ទាំង​២៦នាក់​ត្រៀម​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម​ ឯ​ប្រទេស​វៀតណាម។​ ថវិកា​សរុប​ទាំង​អស់​គឺ​ ១៦០០​ដុល្លារ​ នេះ​គឺ​ជា​ការ​លើក​ទឹកចិត្ត​មួយ​ទៀត​ដល់​ក្រុម​អត្តពលិក​កម្ពុជា​ឲ្យ​រឹតតែ​មាន​ចិត្ត​មោះមុត​កាន់​តែ​ខ្លាំង​ក្នុង​ការ​ដណ្ដើម​មេដាយ​ជូន​ជាតិ។​

ទិដ្ឋភាពប្រគល់ថវិកា(រូបភាព ប៊ុនថេន)

រំលឹក​ដែរ​ថា​ នៅ​ស៊ីហ្គេម​ វៀតណាម​ ឆ្នាំ​២០២២​ នា​ពាក់​កណ្ដាល​ខែ​ឧសភា​ នេះ​កម្ពុជា​នឹង​បញ្ជូន​ ៣៣​ប្រភេទ​កីឡា​ និង​ត្រូវ​ជា​ជាង​ ៥០០​អត្តពលិក​ចូលរួម។​ យ៉ាងណា​ប្រភេទ​កីឡា​ Kick Boxing​ និង​គុន​ខ្មែរ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ផង​ដែរ៕​

ទិដ្ឋភាពប្រគល់ថវិកា(រូបភាព ប៊ុនថេន)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់