• 2022-04-26 13:09:22
  • បាល់ទាត់

Odegaard ចង់​បាន​កំពូល​ខ្សែ​ប្រយុទ្ធ​ Haaland មក​លេង​ឲ្យ​ Arsenal

  • 2022-04-26 13:09:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Martin Odegaard បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Stadium Astro នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ បើ​ខ្សែ​ប្រយុទ្ធ​ Erling Haaland ផ្លាស់​មក​លេង​នៅ​អង់គ្លេស​ គេ​គួរ​តែ​មក​លេង​ឲ្យ​ Arsenal នេះ​ហើយ​។

Odegaard បាន​និយាយ​ថា​៖" Haaland គេ​ជា​មនុស្ស​ពូកែ​លេង​សើច​ ជា​មិត្ត​ល្អ​មួយ​រូប​របស់​ខ្ញុំ​ ក៏​ដូច​ជា​កំពូល​កីឡាករ​មួយ​រូប​ផង​ដែរ​។ យើង​មាន​តែ​ចាំ​មើលៗ​ គេ​នឹង​ជ្រើស​រើស​បែប​ណា​ តែ​បើ​គេ​ជ្រើស​រើស​ផ្លាស់​មក​កាន់​អង់គ្លេស​ គេ​គួរ​តែ​ផ្លាស់​កាន់​ Arsenal យើង​នេះ​ហើយ​ "។

ខ្សែ​បម្រើ​រូប​នេះ​បន្ត​ថា​៖" និយាយ​ទៅ​ខ្ញុំ​មិន​ដឹង​គេ​ជ្រើស​រើស​ទៅ​លេង​ណា​ទេ​ គ្រាន់​តែ​ដឹង​ថា​គេ​ជា​កំពូល​មនុស្ស​មួយ​។ តាម​ត្រង់​ទៅ​ពួក​យើង​មិន​ដែល​បាន​និយាយ​ច្រើន​ពី​រឿង​នេះ​នោះ​ទេ​។ ខ្ញុំ​ដឹង​ថា​មាន​មនុស្ស​ច្រើន​សួរ​គេ​ ហើយ​ប្រាប់​គេ​ថា​គួរ​ទៅ​ណា​ តែ​ចំពោះ​ខ្ញុំ​អត់​ទេ​។ អញ្ចឹង​មាន​តែ​ចាំ​មើល​ទៅ។​ អ្វី​ដែល​ខ្ញុំ​គឺ​ថា​ គេ​ខ្លាំង​ លឿន​ ហើយ​មាន​អ្វី​គ្រប់ៗ​ទាំង​អស់​។ ដូច្នេះ​ខ្ញុំ​គិត​ថា​ គេ​ទៅ​លេង​ណា​ ប្រទេស​មួយ​ណា​ក៏​ជោគ​ជ័យ​ដែរ​ "។

សម្រាប់​រដូវកាល​ក្ដៅ​ខាង​មុខ​ Haaland ត្រូវ​បាន​ក្លឹប​ធំៗ​នៅ​អឺរ៉ុប​ជា​ច្រើន​ដេញ​ជើង​គ្នា​ចង់​បាន​ រី​ឯ​ Dortmund នៅ​តែ​បន្ត​ជំហរ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​នេះ​នៅ​បន្ត​ ប៉ុន្តែ​ Haaland វិញ​មិន​បាន​បញ្ជាក់​ជំហរ​ជា​ផ្លូវការ​យ៉ាង​ណា​នោះ​ទេ​។

Haaland ​នៅ​មាន​កុងត្រា​ជា​មួយ​នឹង​ Dortmund ដល់​ឆ្នាំ​២០២៤ ក្នុង​រដូវកាល​នេះ​គេ​ចូល​លេង​បាន​ ២៧ប្រកួត​ហើយ​និង​ស៊ុត​ចូល​ ២៥គ្រាប់​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់