• 2022-04-26 12:06:59
  • បាល់ទាត់

Ronald Araujo តកុងត្រា​ថ្មី​នឹង​ Barca ដល់​ឆ្នាំ​២០២៦ ជា​មួយ​នឹង​តម្លៃ​ផ្ដាច់​កុងត្រា​ ១ពាន់​លាន​ដុល្លារ​

  • 2022-04-26 12:06:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ Ronald Araujo បាន​ធ្វើ​ការ​ព្រមព្រៀង​ជា​ផ្លូវការ​បន្ត​កុងត្រា​ថ្មី​ជា​មួយ​នឹង​ក្លឹប​ Barcelona រហូត​ដល់​ ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៦ ជា​មួយ​នឹង​តម្លៃ​ផ្ដាច់​កុងត្រា​ ១.០៧ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​ផ្ទាល់​។

កម្មវិធី​ចុះ​កុងត្រា​ជា​ផ្លូវ​ការ​ខាង​លើ​នេះ​នឹង​ធ្វើ​នៅ​ថ្ងៃ​សុក្រ​ ទី​២៩ ខែ​មេសា​ ឆ្នាំ​២០២២​ខាង​មុខ​ ដោយ​មាន​វត្តមាន​លោក​ Joan Laporta ប្រធាន​ក្លឹប​ Barca និង​ខ្សែ​ការពារ​ Arajo ផ្ទាល់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Araujo បាន​ផ្លាស់​ពី​ក្រុម​បម្រុង​ Barcelona B មក​ក្រុម​ឈុត​ធំ​ Barca ក្នុង​ឆ្នាំ​២០២០ ដោយ​មក​ទល់​នឹង​ពេល​នេះ​កីឡាករ​នេះ​បាន​ចូល​លេង​បាន​៧៨ប្រកួត​ហើយ​ និង​រក​បាន​ ៦គ្រាប់​ផង​ដែរ​៕

ប្រភព៖ FC Barcelona ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់