• 2022-04-26 03:01:15
  • បាល់ទាត់

Pogba ខ្សឹប​ប្រាប់​មិត្ត​រួម​ក្រុម​លែង​ចង់​នៅ Man Utd ទៀត​ហើយ

  • 2022-04-26 03:01:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​របស់ Manchester United កីឡាករ Paul Pogba ត្រូវ​បាន​រាយការណ៍​ថា​បាន​ប្រាប់​មិត្ត​រួម​ក្រុម គេ​​នឹង​ចាកចេញ​ពី​ក្លឹប​នៅ​បញ្ចប់​រដូវ​កាល​នេះ ហើយ​ថែម​ទៀត​បាន​ចាកចេញ​ពី Group WhatsApp របស់​ក្រុម​ទៀតផង។

អ្នក​ចាត់​ការ​បណ្ដោះអាសន្ន​​លោក Ralf Rangnick បាន​បញ្ជាក់​ថា Pogba នឹង​ត្រូវ​សម្រាក​រហូត​ដល់​ចប់​រដូវ​កាល បន្ទាប់​ពី​មាន​របួស​​ក្នុង​ការ​ប្រកួត​​ចាញ់ Liverpool ៤-០ កាល​ពី​សប្ដាហ៍​មុន។ កុងត្រា​បច្ចុប្បន្ន​​របស់​កីឡាករ​វ័យ​២៩​ឆ្នាំ​​ជាមួយ United នឹង​ត្រូវ​អស់​នៅ​រដូវ​ក្ដៅ​នេះ ហើយ​គេ​កំពុង​ចង់​ចាកចេញ​​ក្នុង​នាម​ជា​កីឡាករ​ទំនេរ។

យោងតាម Daily Mirror ឲ្យ​ដឹង​ថា Pogba បាន​ប្រាប់​មិត្ត​រួម​ក្រុម​ គេ​​កំពុង​ស្ថិត​លើ​ផ្លូវ​របស់​គេ​​ក្នុង​រដូវ​ក្ដៅ​នេះ​ ហើយ​គេ​ថែម​ទាំង​បាន​ចាកចេញ​ពី Group WhataApp របស់​ក្រុម​ដែល​ទុក​ទាក់ទង​គ្នា​ទៀត​ផង។ កីឡាករ​សញ្ជាតិ​បារាំង​ទទួល​បាន​សំណើ​កុងត្រា​​ពីរ​ពី​ក្លឹប Real Madrid ណិង PSG។

Pogba គឺ​ជា​កីឡាករ​ដែល​ United ទិញ​មក​ក្នុង​តម្លៃ​ខ្លួន​កំណត់ត្រា​របស់​ក្លឹប​៨៩​​លាន​ផោន ផ្ទេរ​ពី Juventus កាល​ពី​ឆ្នាំ​២០១៦។ ៦​រដូវ​កាល​ជាមួយ​ក្លឹប​គេ​បាន​ជួយ​ឈ្នះ​ពាន League Cup ម្ដង​និង Europa League ម្ដង៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់