• 2022-04-26 01:58:21
  • បាល់ទាត់

​Pep ថា លេង​១១​នាក់​​ស្មើ​គ្នា​​និង​បាល់​មួយ​លើ​ទីលាន គ្មាន​អ្វី​ត្រូវ​ខ្លាច Real ទេ

  • 2022-04-26 01:58:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola បាន​និយាយ​ថា Manchester City ត្រូវ​លេង​​២​ប្រកួត​ដ៏​មាន​សារសំខាន់​​ដើម្បី​យក​ឈ្នះ Real Madrid ឈាន​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League។

City ក្រុម​កំពូល​តារាង Premier League ត្រូវ​​ស្វាគមន៍​ Real Madrid ក្រុម​កំពូល​តារាង La Liga នៅ​រាត្រី​នេះ​ជើង​ទី​មួយ​ក្នុង​​ផ្ទះ​ខ្លួន​ឯង​នៃ​ពាន​រង្វាន់ UCL។ Real គឺ​ជា​ក្រុម​ជោគជ័យ​បំផុត​​នៅ Champions League ធ្លាប់​ឈ្នះ​១៣​ដង ខណៈ​ក្រុម​លោក Guardiola បាន​ឡើង​មក​វគ្គ​​ផ្ដាច់ព្រ័ត្រ​​ក្នុង​ពាន​រង្វាន់​នេះ​បាន​តែ​ម្ដង​គត់​កាល​ពី​រដូវ​កាល​មុន​​​ចាញ់​ Chelsea ១-០។

“វា​មិន​សំខាន់​អ្វី​ទេ​ក្នុង​ការ​និយាយ​​តើ Real Madrid ល្អ​បែប​ណា។ ប្រសិន​បើ​​ពួក​យើង​ត្រូវ​ប្រកួត​ជាមួយ​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ​ ពួក​យើង​​មិន​មាន​ឱកាស​នោះ​ទេ។ ប្រវត្តិសាស្ត្រ​គឺ​នៅ​ទី​នេះ ពួក​​យើង​មិន​អាច​ប្ដូរ​វា​បាន​ទេ។ ប៉ុន្តែ​វា​គឺ​​ជា​ការ​​លេង​១១​ទល់​នឹង​១១ ជាមួយ​បាល់​មួយ​​បម្លាស់ទី​​។ ពួក​យើង​នឹង​ព្យាយាម​​ធ្វើ​ជា​ខ្លួន​យើង លេង​ឲ្យ​ល្អ។ ពួក​យើង​ត្រូវ​លេង​២​ប្រកួត​ដ៏​សំខាន់​ដើម្បី​ឈាន​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ"។ ​​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់