• 2022-04-25 12:22:25
  • បាល់ទាត់

Bayern មិន​ត្រូវ​ការ​​ Haaland ទេ​ដោយ​ចង់​បន្ត​កុងត្រា​ថ្មី​នឹង​ Lewandowski

  • 2022-04-25 12:22:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Hasan Salihamidžić នាយក​កីឡា​របស់​ក្លឹប​ Bayern Munich បាន​និយាយ​ទៅ​កាន់​ Sky90 ដោយ​ថា​ក្លឹប​លោក​មិន​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​ Erling Haaland ទេ​ព្រោះ​មាន​ខ្សែ​ប្រយុទ្ធ​ Robert Lewandowski ទៅ​ហើយ​ ដែល​ក្នុង​ខណៈ​នេះ​កំពុង​ចាប់​ផ្ដើម​ចរចា​កុងត្រា​ថ្មី​។

លោក​ Salihamidžićបាន​និយាយ​ថា​៖" ខ្ញុំ​ធ្លាប់​បាន​និយាយ​ជា​មួយ​ Lewandowski ហើយ​យើង​នឹង​និយាយ​ជា​មួយ​ភ្នាក់ងារ​របស់​គេ​បន្ត​ទៀត​។ គេ​នៅ​កុងត្រា​ជា​មួយ​យើង​រហូត​ទៅ​ដល់​ឆ្នាំ​២០២៣ អញ្ចឹង​ហើយ​យើង​អត់​បាន​ធ្វើ​ការ​ចរចា​នឹង​គេ​រឿង​កុងត្រា​ថ្មី​ទេ​ តែ​ឥឡូវ​នេះ​ជា​អ្វី​ដែល​យើង​នឹង​ធ្វើ​ហើយ​ "។

លោក​បាន​បន្ត​ថា​៖" ត្រូវ​ការ​ Haaland មក​ទី​នេះ​? យើង​មាន​ Lewandowski ដែល​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​ជាង​គេ​លើ​ពិភពលោក​ហើយ​ហ្នឹង​ អញ្ចឹង​យើង​មិន​សម​នឹង​ត្រូវ​ការ​គេ​ម្នាក់​ទៀត​នោះ​ទេ​ "។

រឿងរ៉ាវ​ Lewandowski ជា​មួយ​នឹង​ Bayern ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​លើក​យក​វែកញែក​ច្រើន​មួយ​រយៈ​នេះដោយ​សារព័ត៌មាន​ខ្លះ​ថា​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​ចាកចេញ​ ដោយ​ក្លឹប​ដែល​គេ​នឹង​ទៅ​បន្ទាប់​នោះ​គឺ​ជា​ក្លឹប​ Barcelona ដោយ​​រឿង​ Lewandowski មក​ Barca នេះ​លោក​ Joan Laporta ក៏​ធ្លាប់​ឆ្លើយ​នឹង​អ្នកគាំទ្រ​ផង​ដែរ​ថា​ មាន​ឱកាស​ច្រើន​នឹង​អាច​កើត​ឡើង​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់