• 2022-04-25 07:54:52
  • កីឡា​ផ្សេង​ៗ

NOCC ៖​ សហព័ន្ធ​ជាតិ​សូម​រៀបចំ​ខ្លួន​ព្រោះ​កៀក​ថ្ងៃ​ទៅ​ស៊ីហ្គេម​វៀតណាម

  • 2022-04-25 07:54:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ ថា​សហព័ន្ធ​កីឡា​ជាតិ​នានា​ត្រូវ​រៀបចំ​ខ្លួន​​ឲ្យ​បាន​ល្អ​ ព្រោះ​មាន​ការងារ​ច្រើន​ និង​កៀក​ដល់​ពេល​ទៅ​ស៊ីហ្គេម​ នៅ​ប្រទេស​វៀតណាម​ប៉ុន្មាន​ខាង​មុខ​នេះ​ហើយ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ NOCC​ បាន​ក្រើន​រំលឹក​ដល់​សហព័ន្ធ​ជាតិ​នានា​ត្រូវ​រៀបចំ​ខ្លួន​ឲ្យ​បាន​ល្អ​ ជា​ពិសេស​ការ​ត្រៀម​ជួប​ជា​មួយ​ សម្ដេច​តេជោ​ ថ្ងៃ​ទី២៨​ និង​ការ​ត្រៀម​ផ្សេងទៀតៗ​ដើម្បី​ចេញ​ទៅ​ប្រទេស​វៀតណាម​រយៈពេល​យ៉ាងខ្លី​ខាង​មុខ​នេះ។​

អ្នក​ជំនាញ​ខាង​លើ​បន្ថែម​ទៀត​ថា​ មាន​សហព័ន្ធ​ខ្លះ​នឹង​ត្រូវ​ចេញ​ទៅ​មុន​គេ​ ដូច្នេះ​ត្រូវ​ពិនិត្យ​រៀបចំ​ឲ្យ​បាន​ល្អ​ត្រឹមត្រូវ។​ នៅ​ដើម​សប្ដាហ៍នេះ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នឹង​ធ្វើ​ការ​ប្រជុំ​ផ្សព្វផ្សាយ​លំអិត​អំពី​ប្រភេទ​កីឡា​ណា​ត្រូវ​ចេញ​ទៅ​ថ្ងៃ​ណា​ កីឡា​ណា​ត្រូវ​ប្រកួត​នៅ​កន្លែង​ណា​ជា​ដើម។​

កីឡាករពេលជួប​សម្ដេចកន្លងទៅ

រំលឹក​ដែរ​ថា​ ស៊ីហ្គេម​ លើក​ទី៣១​ នៅ​ប្រទេស​វៀតណាម​ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១២​ ដល់​ ២៣​ ខែ​ឧសភា​ ឆ្នាំ​២០២២។​ កម្ពុជា​នឹង​បញ្ជូន​អត្តពលិក​ ៣២​ប្រភេទ​កីឡា​ទៅ​ចូលរួម​ប្រជែង​មេដាយ។​ សម្រាប់​បាល់ទាត់​ និង​ Kick Boxing​ នឹង​ចេញ​ទៅ​ប្រកួត​មុន​គេ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់