• 2022-04-22 13:49:48
  • បាល់ទាត់

Laporta ​ឆ្លើយ​នឹង​អ្នកគាំទ្រ​រឿង​ Lawandowski មក​ Barcaថា​ មាន​ឱកាស​ច្រើន​នឹង​កើត​ឡើង

  • 2022-04-22 13:49:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ ខ្សែ​ប្រយុទ្ធ​ Robert Lawandowski នឹង​អាច​ផ្លាស់​មក​កាន់​ក្លឹប​ Barcelona ក្រោយ​ការ​ចរចា​បន្ត​កុងត្រា​ថ្មី​នៅ​ Bayern ហាក់​ដូច​ជា​មិន​ទទួល​បាន​អ្វី​ដែល​ចង់​។

យ៉ាងណា​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Gaol ក្នុង​ថ្ងៃ​នេះ​ អ្នកគាំទ្រ​ Barca ក៏​បាន​ជួប​លោក​ Joan Laporta នៅ​តាម​ទី​សាធារណៈ​ដោយ​ចៃដន្យ​ក្នុង​សប្ដាហ៍​នេះ​ហើយ​ក៏​បាន​សួរ​ថា​ Joan តើ​ Lewandowski មក​ឬ​មិន​មក​។

លោក​ Laporta ក៏​បាន​ឆ្លើយ​តប​វិញ​ថា​ រឿង​ Lewandowski មក​ Barca គឺ​មាន​ឱកាស​ច្រើន​នឹង​កើត​ឡើង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​រដូវកាល​នេះ​ Lewandowski បាន​ចូល​លេង​ឲ្យ​ Bayern បាន​៤២ប្រកួត​ និង​ស៊ុត​ចូល​បានរហូត​ទៅ​ដល់​ ៤៧គ្រាប់​ឯណោះ​។ កីឡាករ​នេះ​នៅ​សល់​កុងត្រា​១ឆ្នាំ​ទៀត​ជា​មួយ​ក្លឹប​នេះ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៣៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់