• 2022-04-22 12:16:27
  • បាល់ទាត់

Pogba លែង​បាន​ចូល​ឲ្យ​ Man Utd ទៀត​ហើយ​ក្នុង​រដូវកាល​នេះ​ ដោយ​សារ​តែ​របួស​

  • 2022-04-22 12:16:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Paul Pogba មាន​របួស​កំភួនជើង​ក្នុង​ប្រកួត​រវាង​ក្លឹប​ Manchester United តទល់នឹង​ក្លឹប​ Liverpool ក្នុង​លទ្ធផល​ចាញ់​ ១-៤ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២២។

នៅ​ក្នុង​ថ្ងៃ​នេះ​ លោក​ Ralf Rangnick អ្នកចាត់ការ​ក្រុមបិសាច​បាន​នៅ​ក្នុង​សន្និសីទ​ត្រៀម​ប្រកួត​នឹង​ Arsenal ថា​ Pogba នឹង​លែង​បាន​ចូល​ប្រកួត​ទៀត​ហើយ​ក្នុង​រដូវកាល​នេះ​ដោយ​សារ​តែ​របួស​។

លោក​ Rangnick បាន​និយាយ​ថា​៖" Paul Pogba លែង​បាន​ចូល​ប្រកួត​ទៀត​ហើយ​ បន្ទាប់​ពី​ឆ្លង​កាត់​ការ​ពិនិត្យ​មើល​របួស​កន្លង​មក​ ឱកាស​តិច​តួច​ណាស់​ ដែល​គេ​អាច​ត្រលប់​មក​លេង​ប្រកួត​មុន​ពេល​បញ្ចប់​រដូវកាល​នេះ​។ ខាង​គ្រូ​ពេទ្យ​បាន​ប្រាប់​ខ្ញុំ​ថា​ របួស​គេ​ជាសះស្បើយ​ទាមទារ​យ៉ាង​តិច​ណាស់​ក៏​៤សប្ដាហ៍​ដែរ​ រី​ឯ​ការ​ប្រកួត​ចុង​ក្រោយ​របស់​យើង​គឺ​នៅ​ចុង​ខែ​ឧសភា​ហ្នឹង​ហើយ​ អញ្ចឹង​ខ្ញុំ​គិត​ថា​ ឱកាស​តិច​តួច​ណាស់​ "។

Pogba នឹង​ចប់​កុងត្រា​ជា​មួយ​ Man Utd នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២២ខាង​មុខ​ ខណៈ​ការ​សម្រេច​ចិត្ត​របស់​គេ​ចំពោះ​អនាគត​ថា​នឹង​នៅ​បន្ត​ឬ​ក៏​យ៉ាង​នោះ​គឺ​មិន​ទាន់​សម្រេច​ជា​ផ្លូវការ​នៅ​ឡើយ​ទេ​ តែ​ចំពោះ​មជ្ឈដ្ឋាន​បាល់ទាត់​ជា​ច្រើន​ថា​គេ​នឹង​ចាកចេញ​ពី​ក្លឹប​នេះ​ហើយ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់