• 2022-04-19 14:00:43
  • បាល់ទាត់

Xavi ទទួល​ស្គាល់​ Barca មាន​តែ​ពាក្យ​លា​ហើយ​ពាន​ La Liga ក្នុង​រដូវកាល​នេះ

  • 2022-04-19 14:00:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Barcelona បាន​ប្រកួត​ចាញ់​ក្លឹប​ Cadiz ១-០ ក្នុង​ក្របខ័ណ្ឌ​ La Liga កាល​ពី​យប់​ម្សិលមិញ​នេះ​ដោយ​ក្រោយ​ប្រកួត​ចាញ់​បែប​នេះ​លោក​ Xavi គ្រូ​បង្គោល​ក្រុម​អ្នកមាន​បុណ្យ​នេះ​ក៏​បាន​ទទួល​ស្គាល់​ក្រុម​លោក​មិន​អាច​យក​ពាន​ La Liga បាន​ទេ​ក្នុង​រដូវកាល​នេះ​។

លោក​ Xavi បាន​និយាយ​ថា​៖" យើង​ខឹង​មែន​ទែន​។ យើង​បាន​ធ្វើ​ឲ្យ​បាត់បង់​ឱកាស​ដ៏​ល្អ​បំផុត​របស់​យើង​ និយាយ​ទៅ​ឱកាស​នេះ​គឺ​ឱកាស​មាស​តែ​ម្ដង​ដើម្បី​បញ្ជាក់​ថា​យើង​ជា​ក្រុម​ខ្លាំង​ដូច​ពួក​ក្រុម​ Champions League។ យ៉ាង​ណា​អ្វី​ដែល​មើល​ឃើញ​រាល់​ថ្ងៃ​នេះ​ យើង​មាន​តែ​ពាក្យ​លា​ហើយ​ពាន​លីគ​កំពូល​អេស្ប៉ាញ​រដូវកាល​នេះ​ "។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​គ្រូ​បង្គោល​រូប​នេះ​ប្រកាន់​ចំហ​រឹង​មាំ​ឲ្យ​ធ្វើ​ឲ្យ​យ៉ាង​ឲ្យ​ក្រុម​លោក​ប្រឹងប្រែង​លេង​ និង​ហ្វឹកហាត់​សម្រាប់​ ៧ប្រកួត​ដែល​នៅ​សល់​ក្នុង​ការ​ប្រកួត​ La Liga នេះ​បន្ត​ទៀត​។

នៅ​ខណៈ​នេះ​ Barca ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​២ ក្នុង​តារាង​ប្រកួត​ La Liga ដោយ​មាន​៦០ពិន្ទុ​ រី​ឯ​ Real Madrid នាំ​មុខ​ក្នុង​ការ​ដណ្ដើម​យក​ពាន​លីគ​នេះ​មាន​រហូត​ទៅ​ដល់​ ៧៥ពិន្ទុ​ ហើយ​ក៏​សល់​៧ប្រកួត​ទៀត​ផង​ដែរ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់