• 2022-04-13 11:50:24
  • ព័ត៌មាន

មាន​ដឹង​អត់!​ កំពូល​កីឡាកាសដើមកំណើតអាមេរិក John Cena ចេះ​និយាយ​ ភាសា​ចិន​

  • 2022-04-13 11:50:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

John Cena កំពូល​កីឡាកាស​ WWE ក៏​ជា​ដូច​ជា​កំពូល​តារា​ភាពយន្ត​ដ៏​ល្បី​មួយ​រូប​ ដែល​មាន​ដើម​កំណើត​អាមេរិក​ អាច​​ចេះ​និយាយ​ ភាសា​ចិន​កុកងឺ​បាន​។

បើ​យោង​តាម​កិច្ច​សម្ភាសន៍​រវាង​កំពូល​កីឡាកាស​រូប​នេះ​ នឹង​សារ​ព័ត៌មាន​ The Straitstimes កាល​ពី​ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ​ បាន​ឲ្យ​ដឹង​ថា​ John Cen បាន​រៀន​ភាសា​ចិន​កុកងឺ​នេះ​តាំង​ពី​ឆ្នាំ​២០១២​មក​ ដោយ​មូលហេតុ​នេះ​ការ​រៀន​នេះ​គឺ​ ដើម្បី​ជួយ​ WWE ក៏​ដូច​អាជីព​ថត​យន្ត​របស់​ខ្លួន​ ចូលទៅ​កាន់​ទីផ្សារប្រទេស​ចិន​ឲ្យ​កាន់​តែ​ទូលំទូលាយ​។

វីដេអូ​ជា​សាធារណៈ​ដំបូង​របស់​ John Cena និយាយ​ចិន​គឺ​ក្នុង​សន្និសីទ​កាសែត​របស់​ WWE ដែល​ពង្រីក​ទី​ផ្សារ​ទៅ​កាន់​ប្រទេស​ចិន​ នៅ​ឯ​ទី​ក្រុង​សៀងហៃ​ កាល​ពី​ឆ្នាំ​២០១៦ ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ ក៏​ដូច​ជា​សារព័ត៌មាន​ទូទាំង​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

ចាប់​តាំង​ពី​ឆ្នាំ​២០១៦នោះ​មក​ កំពូល​កីឡាកាស​ប្រចាំ​ WWE រូប​នេះ​បាន​ចេញ​វីដេអូ​និយាយ​ជា​ភាសា​ចិន​ នៅ​លើ​បណ្ដាញ​សង្គម​នានា​រហូត​មក​ សូម្បី​តែ​កិច្ច​សម្ភាសន៍​ជា​សាធារណៈ​នានា​ក៏​ John Cena ហ៊ាន​បញ្ចេញ​សមត្ថភាព​ឆ្លើយ​ឆ្លង​តប​ជា​ភាសា​ចិន​ផង​ដែរ​។

ជាក់​ស្ដែង​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២១​នេះ​ John Cena ក៏​បាន​ចេញ​វីដេអូ​សូមទោស​ជា​ភាសា​ចិន​នេះ​ ទៅ​កាន់​ប្រទេស​ចិន​ និង​ប្រជាជន​ចិន​ទាំង​មូល​ ដែល​បាន​ហៅ​ តៃវ៉ាន់​ ជា​ប្រទេស​ ក្នុង​ពេល​ចេញ​វីដេអូ​ ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ រឿង​ Fast and Furious 9 ផង​ដែរ​។

ទោះ​មាន​ការ​ខិត​ខំ​រៀន​ភាសា​ចិន​នេះ​ រាប់​ឆ្នាំ​ហើយ​ក៏​ដោយ​ ក៏​ប៉ុន្តែ​ John Cena នៅ​តែ​ថា​ ខ្លួន​និយាយ​ភាសា​នេះ​ដូច​ក្មេង​ថ្នាក់​ទី​៣​ នៅ​ឡើយ​ទេ​៕

ខាង​ក្រោម​នេះជា​វិដេអូ John Cena និយាយ​ចិន​ឲ្យ​ WWE ជា​លើក​ដំបូង៖

ប្រភព៖ Straits Times | South China Morning Post ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់