• 2022-04-12 11:24:34
  • បាល់ទាត់

Ancelottiថា​ Real ពឹង​លើ​ Benzema ទៀត​ហើយ​ក្នុង​ជំនួប​ UCL​ តទល់នឹង Chelsea ជើង​ទី​២ យប់​នេះ​

  • 2022-04-12 11:24:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Carlo Ancelotti គ្រូ​បង្គោល​ក្លឹប​ Real Madrid បាន​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ម្សិលមិញ​នេះ​ថា​ ក្លឹប​របស់​លោក​គឺ​ពឹង​លើ​ ខ្សែ​ប្រយុទ្ធ​ Karim Benzema ទៀត​ហើយ​ក្នុង​ប្រកួត​ UEFA Champions League តទល់នឹង​ក្លឹប​ Chelsea ជើង​ទី​២ ក្នុង​យប់​នេះ​ (ម៉ោង​កម្ពុជា)។

លោក​ Ancelotti បាន​និយាយ​ថា​៖" យើង​ពឹង​លើ​ Benzema ទៀត​ហើយ​លើ​កនេះ​ យើង​ពិត​ជា​មិន​បដិសេធ​លើ​ចំណុច​នេះ​ទេ​ ព្រោះ​នេះ​ជា​អ្វី​ដែល​ក្លឹប​យើង​រំពឹង​ទុក​មែន​។ ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ខ្លាំង​ផង​ដែរ​ដែល​យើង​ពឹង​លើ​ Benzema បែប​នេះ​។ ជាក់ស្ដែង​គឺ​អញ្ចឹង​មែន​ ហើយ​វា​ក៏​ជា​រឿង​ល្អ​ផង​ដែរ​ដែល​ក្លឹប​យើង​មាន​អញ្ចឹង​ "។

លោក​បាន​បន្ត​ថា​៖" Benzema គេ​ជា​ខ្សែ​ប្រយុទ្ធ​បែប​បាល់ទាត់​សម័យ​ទំនើប​នេះ​ គេ​មាន​គ្រប់​លក្ខខ័ណ្ឌ​ដែល​ខ្សែ​ប្រយុទ្ធ​គ្រប់​រូប​ត្រូវ​តែ​មាន​ គ្រប់​ចំណុច​ទាំង​អស់​ ទាំង​ការ​ពារ​អី​ផង​ដែរ​នោះ​។ និយាយ​ទៅ​គេ​ជា​តំណាង​ខ្សែ​ប្រយុទ្ធ​ដ៏​ល្អឥតខ្ចោះ​មួយ​រូប​ក្នុង​បាល់ទាត់​សម័យ​ទំនើប​នេះ​ "។

សូម​រំលឹកផង​ដែរ​ថា​ កាល​ពី​ប្រកួត​ជើង​ទី​១ រវាង​ក្រុម​ទាំង​ពីរ​ខាង​លើ​ Real Madrid យក​ឈ្នះ​ Chelsea ៣-១ ដោយ​ Benzema ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ទាំង​៣គ្រាប់​ ជួយ​ Real តែ​ម្ដង​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់