• 2022-04-04 13:19:06
  • បាល់ទាត់

Rakitic ស្រាត​ខោអាវ​ Sevilla របស់​ខ្លួន​ឲ្យ​ទៅ​អ្នកគាំទ្រ​ Barca លើ​ទីលាន​ Camp Nou យប់​មិញ​នេះ​

  • 2022-04-04 13:19:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Ivan Rakitc ត្រូវ​បាន​ថត​ជាប់​ដោយ​បាន​ស្រាត​ឯកសណ្ឋាន​សំលៀក​បំពាក់​ក្លឹប​ Sevilla របស់​ខ្លួន​ទៅ​ឲ្យ​អ្នកគាំទ្រ​ក្លឹប​ Barcelona នៅ​ទីលាន​ Camp Nou ក្រោយ​ប្រកួត​ចាញ់​ ១-០ ។ នេះ​បើ​យោង​ទៅ​តាម​ The Sun។

តាម​ពិត​ទៅ​កីឡាករ​នេះ​ក៏​ធ្លាប់​លេង​ជា​កីឡាករ​របស់​ Barcelona ផង​ដែរ​កាល​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២០ បន្ទាប់​មក​​​ផ្លាស់​ទៅ​កាន់​ Sevilla រហូត​មក​ដល់​បច្ចុប្បន្ន​។ ដូច្នេះ​មាន​ន័យ​ថា​ទាំង​អ្នកគាំទ្រ​របស់​ Barca និង​ Sevilla គឺ​សុទ្ធ​តែ​ជា​អ្នកគាំទ្រ​របស់​ Rakitic ទាំង​អស់​។

នៅ​ក្នុង​ការ​ប្រកួត​ខាង​លើ​នេះ​ Pedri ជា​អ្នក​ជួយ​ឲ្យ​ Barca ឈ្នះ​ Sevilla ១-០ នេះ​៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់