• 2022-04-04 01:59:26
  • បាល់ទាត់

មិន​បាន​មើល​ប្រយ័ត្ន​ស្ដាយ! Pedri ញាក់​ស្អាត​ដូច​​ផ្កា​ជួយ Barca ឈ្នះ Seviila ឡើង​មក​លេខ​២

  • 2022-04-04 01:59:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Pedri រក​បាន​គ្រាប់​ដ៏​អស្ចារ្យ​​នៅ​ក្នុង​វគ្គ​ទី​ពីរ​ជួយ Barcelona យក​ឈ្នះ Sevilla ១-០ បាន​ឡើង​មក​កាន់​លេខ​២​ក្នុង​តារាង​ពិន្ទុ La Liga កាល​ពី​យប់​មិញ។

ជំនួប​រវាង Barca និង Sevilla គឺ​ជា​ការ​ប្រកួត​ធំ​និង​សំខាន់​ព្រោះ​ពួក​គេ​​កំពុង​តែ​ប្រជែង​ក្នុង Top ៤។ ងាក​មក​មើល​ការ​ប្រកួត ក្រោយ​ពី​គ្រាប់​បាល់​នៅ​វគ្គ​ទី​មួយ ក្នុង​នាទី​​៧២​​ខ្សែ​បម្រើ​វ័យ​ក្មេង​ Pedri បាន​បង្ហាញ​ពី​ទេពកោសល្យ​​ញាក់​និង​ទាញ​​ចង្កេះ​ខ្សែ​ការពារ Sevilla រួច​ក៏​ទាត់​ពី​ចម្ងាយ​បញ្ចូល​ទី​យ៉ាង​ល្អ។

មួយ​គ្រាប់​នេះ​គ្រប់គ្រាន់​ឲ្យ Barcelona ទទួល​បាន​ជ័យជម្នះ​ក្នុង​សប្ដាហ៍​ទី​២៩​របស់​ខ្លួន និង​បាន​ឡើង​មក​កាន់​លេខ​២​ក្នុង​តារាង​ពិន្ទុ​លីគ ខណៈ Sevilla ស្ថិត​នៅ​លេខ​៤ ប៉ុន្តែ​មាន​៥៧​ពិន្ទុ​ដូច​គ្នា។ ឯ At Madrid ដែល​ស្ថិត​នៅ​លេខ​៣​នោះ​ក៏​មាន​​៥៧​ពិន្ទុ​ដូច​គ្នា​ផង​ដែរ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់