• 2022-03-31 13:19:29
  • បាល់ទាត់

Allegri ធ្លាប់​បដិសេធ​សំណើ​ទៅ​ដឹកនាំ​ Real Madrid រហូតដល់ទៅ ២ដង​

  • 2022-03-31 13:19:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Massimiliano Allegri បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ GQ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​ធ្លាប់​បដិសេធ​សំណើ​ទៅ​ដឹកនាំ​ក្លឹប​ Real Madrid ចំនួន​២ដង ដោយ​សារ​តែ​លោក​ពេញ​ចិត្ត​នឹង​ធ្វើ​គ្រូ​បង្គោល​ Juventus ជាង​។

លោក​ Allegri បាន​និយាយ​ថា​៖" ខ្ញុំ​ធ្លាប់​បដិសេធ​ Real Madrid ចំនួន​២ដង។​ លើក​ដំបូង​គឺ​កំឡុង​ពេល​ដែល​ខ្ញុំ​និយាយ​រឿង​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Juventus (កំឡុង​ឆ្នាំ​២០១៨)។ កាល​នោះ​ខ្ញុំ​បាន​ប្រាប់​ប្រធាន​ក្លឹប​ Real Madrid ថា​​ខ្ញុំ​បាន​ព្រមព្រៀង​សម្ដី​នៅ​បន្ត​នឹង​ លោក​ Andrea Agnelli ប្រធាន​ក្លឹប​ Juventus។

រី​ឯ​ការ​បដិសេធ​លើក​ទី​២ របស់​លោក​ Allegri គឺ​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០២១​កន្លង​ទៅ​ដោយ​លោក​បក​ស្រាយ​ថា​៖" កាល​នោះ​ខ្ញុំ​ចុះ​កុងត្រា​ព្រមព្រៀង​ជា​មួយ​នឹង​ Real Madrid ហើយៗ។ ប៉ុន្តែ​បន្ទាប់​មក​ព្រឹក​ឡើង​ ខ្ញុំ​តេ​ទៅ​ប្រធាន​ក្លឹប​ Real វិញ​ហើយ​ប្រាប់​គាត់​ថា​ខ្ញុំ​អត់​ទៅ​ដឹក​នាំ​បាន​ទេ​ ព្រោះ​ខ្ញុំ​បាន​សម្រេច​ជ្រើសរើស​ Juventus ហើយៗ។ គាត់​ក៏​បាន​ត្រឹម​អរគុណ​ខ្ញុំ​។ និយាយ​ទៅ​អត់​មាន​អី​ចម្លែក​ទេ​ ដោយ​សារ​តែ​ Juventus បាន​ទាក់​ទង​ខ្ញុំ​មុន​តាំង​ពី​ខែ​ឧសភា​ អញ្ចឹង​ខ្ញុំ​ត្រូវ​នៅ​បន្ត​ហ្នឹង​ហើយ​ "។

នៅ​ក្នុង​អាជីព​គ្រូ​បង្គោល​របស់​លោក​ Allegri ធ្លាប់​ដឹកនាំ​ក្លឹប​ធំៗ​ចំនួន​២ គឺ​ AC Milan ចំនួន​៤ឆ្នាំ​ និង​ Juventus ចំនួន​ ៧ឆ្នាំ​ហើយ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់