- 2022-03-31 11:01:37
- បាល់ទាត់
Busquets ត្រៀមខ្លួនជាស្រេចឲ្យតំណែងប្រធានក្រុមទៅឲ្យ Messi បើខ្សែប្រយុទ្ធនេះត្រលប់មកវិញ
- 2022-03-31 11:01:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Busquets ត្រៀមខ្លួនជាស្រេចឲ្យតំណែងប្រធានក្រុមទៅឲ្យ Messi បើខ្សែប្រយុទ្ធនេះត្រលប់មកវិញ
ចន្លោះមិនឃើញ
ខ្សែបម្រើ Sergio Busquets បាននិយាយទៅកាន់សារព័ត៌មាន RAC1 នៅក្នុងថ្ងៃនេះក្នុងន័យត្រៀមខ្លួនជាស្រេចឲ្យតំណែងប្រធានក្រុម Barcelona ទៅឲ្យខ្សែប្រយុទ្ធ Lionel Messi វិញប្រសិនបើកីឡាករនេះត្រលប់មកកាន់ Barca វិញ។
Busquests បាននិយាយថា៖" ការចាកចេញរបស់ Messi ជារឿងដែលពិបាកបំផុត វាធ្វើឲ្យតក់ស្លុតមែនទែនពេលដំបូងៗ។ ច្បាស់ណាស់ ខ្ញុំពិតជាចង់បាន Messi ត្រលប់មកវិញមែន តែយ៉ាងណាឥឡូវនេះគេជាប់កុងត្រាជាមួយក្លឹបផ្សេង ណាមួយទៀតវាក៏ពិបាកស្មុគស្មាញផងដែរដោយសារតែរបៀបដែលគេចាកចេញពីក្លឹបយើងកន្លងទៅនេះ "។
ខ្សែបម្រើនេះបន្តថា៖" និយាយទៅគ្មាននរណាជួយដល់ក្រុមយើងដូច Messi នោះទេ។ ខ្ញុំនឹកគេខ្លាំង ហើយខ្ញុំក៏ច្បាស់ផងដែរថា គេក៏នឹកខ្ញុំខ្លាំងផងដែរ។ Xavi ធ្លាប់និយាយហើយថា Messi ស្វាគមន៍ត្រលប់មកវិញ។ អញ្ចឹងខ្ញុំត្រៀមជាស្រេចឲ្យតំណែងប្រធានក្រុមទៅគេវិញ បើគេត្រលប់មកវិញ និយាយទៅខ្ញុំគោរព និងកោតសរសើរគេខ្លាំងមែនទែន "។
Messi និង Busquests ធ្លាប់ជាមិត្តរួមក្រុម Barca ១៣ឆ្នាំហើយ ចាប់ពីរដូវកាលឆ្នាំ២០០៨/០៩ រហូតដល់រដូវកាលឆ្នាំ២០២០/២១៕