• 2022-03-31 02:52:23
  • បាល់ទាត់

FIFA បើក​ការ​ស៊ើបអង្កេត​លើក​ការ​បាញ់ Laser និង​គប់​​ដប​មក​លើ​កីឡាករ​អេហ្ស៊ីប

  • 2022-03-31 02:52:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA កំពុង​​បើ​ការ​ស៊ើបអង្កេត​ក្នុង​ជំនួប​ជម្រុះ World Cup រវាង​សេណេហ្គាល់​និង​អេហ្ស៊ីប​​ដែល​ប្រកួត​កាល​ពី​ដើម​សប្ដាហ៍។

ក្នុង​ការ​ប្រកួត​នោះ​សេណេហ្គាល់​បាន​ឈ្នះ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ៣-១ កក់​កៅអី​បាន​ទៅ​ប្រទេស​កាតា។ ប៉ុន្តែ​ក្នុង​ជំនួប​​ដែល​លេង​ក្នុង​​ទីក្រុង Dakar នៃ​ប្រទេស​សេណេហ្គាល់ ក្រុម​ជម្រើសជាតិ​​អេហ្ស៊ីប​​បាន​ទទួល​រង​ការ​បំពាន​ជា​ច្រើន។

ខាង​អេហ្ស៊ីប​​បាន​ដាក់​ពាក្យ​តវ៉ា​ទៅ​កាន់ FIFA ដោយ​ចោទ​ប្រកាន់​ថា កីឡាករ​របស់​ខ្លួន​​ជា​ពិសេស Salah ត្រូវ​បាន​រើសអើង​ពូជសាសន៍ មាន​ការ​គប់​របស់របរ​​​អំឡុង​ពេល​កម្ដៅ​សាច់​ដុំ និង​ការ​វាយ​ប្រហារ​​លើ​ឡាន​ក្រុង​របស់​ពួក​គេ។ មួយ​វិញ​ទៀត​ អំឡុង​ពេល​ទាត់​ប៉េណាល់ទី​​កីឡាករ​និង​​អ្នក​ចាំ​ទី​របស់​អេហ្ស៊ីប​ត្រូវ​បាន​អ្នក​គាំទ្រ​សេណេហ្គាល់​បាញ់​​ភ្លើង​ Laser ដាក់​ដើម្បី​​រំខាន​។

ក្រោយ​ទទួល​បាន​ពាក្យ​បណ្ដឹង FIFA ពេល​នេះ​កំពុង​បើក​ការ​ស៊ើបអង្កេត​​វិភាគ​​លើ​ការ​ប្រកួត​រវាង​សេណេហ្គាល់​និង​អេហ្ស៊ីប។ សេណេហ្គាល់​​ស្ថិត​ក្នុង​ចំណោម​ក្រុម​ទាំង​៥​មក​ពី​ទ្វីប​អាហ្រ្វិក​បាន​ទៅ​លេង​នៅ World Cup ២០២២ ជាមួយ​ហ្គាណា ទុយណេស៊ី ម៉ារ៉ុក​និង​កាមេរ៉ូន៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់