• 2022-03-23 13:09:25
  • បាល់ទាត់

Pogba ទំនង​ជា​ចាកចេញ​ពី​ Man Utd នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​

  • 2022-03-23 13:09:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Paul Pogba ទំនង​ជា​ចាកចេញ​ពី​ក្លឹប​ Manchester United រដូវកាល​ក្ដៅ​ខាង​មុខ​ ក្រោយ​កីឡាករ​រូប​នេះ​បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Le Figaro ថា​មិន​ពេញ​ចិត្ត​នឹង​នៅ​ក្លឹប​នេះ​ ៥ឆ្នាំ​ហើយ​។

Pogba បាន​និយាយ​ថា​៖" យើង​ត្រូវ​តែ​និយាយ​ឲ្យ​ស្មោះ​ត្រង់​តែ​ម្ដង​ ៥រដូវកាល​កន្លង​មក​នេះ​គឺ​ខ្ញុំ​មិន​ពេញ​ចិត្ត​ និយាយ​ទៅ​គឺ​ថា​មិន​ពេញ​ចិត្ត​សោះ​តែ​ម្ដង​។ ដល់​ពេល​ឆ្នាំ​នេះ​គឺ​ចប់​ ស្លាប់​តែ​ម្ដង​។ យើង​អត់​មាន​ឈ្នះ​ពាន​អី​សោះ​តែ​ម្ដង​។ មិន​ថា​នៅ​ Man Utd ឬ​នៅ​ក្លឹប​ណា​ផ្សេង​នោះ​ទេ​គឺ​ ខ្ញុំ​ចង់​ឈ្នះ​ពាន​ឲ្យ​បាន​ច្រើន​ "។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ខាងលើ​នេះ​ Pogba ក៏​បាន​រៀបរាប់​ទុក្ខ​លំបាក​របស់​ខ្លួន​កន្លង​មក​ផង​ដែរថា​ គេ​ចាប់​ផ្ដើម​មាន​ជំងឺ​បាក់ទឹកចិត្ត​នៅ​ពេល​មក​លេង​ក្រោម​ ការ​ដឹកនាំ​របស់​ លោក​ Jose Mourinho នៅ​ពេល​លោក​មក​ដឹកនាំ​ Man Utd។

ចាប់​តាំង​ពី​ផ្លាស់​មក​កាន់​ Man Utd តាំង​ពី​ឆ្នាំ​២០១៦មក Pogba បាន​ចូល​លេង​ប្រកួត​សុរប​ ២២២ប្រកួត​ រក​បាន​ ៣៩គ្រាប់​ និង​ឈ្នះ​ពាន​ជា​មួយ​ក្រុម​នេះ​បាន​២ដង​ប៉ុណ្ណោះ​គឺពាន​ League Cup នៅ​ឆ្នាំ​២០១៧ និង​ពាន​ Europa League នៅ​រដូវកាល​ឆ្នាំ​២០១៦/១៧។

ខ្សែ​បម្រើ​នេះ​នឹង​ចប់​កុងត្រា​ជា​មួយ​ក្រុមបិសាចក្រុម​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២ខាង​មុខ​នេះ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់