• 2022-03-23 02:18:12
  • បាល់ទាត់

ចោរ​ចូល​ផ្ទះ​ថ្ងៃ​មុន Pogba បាត់​មេដាយ​​ឈ្នះ​ពាន​ World Cup

  • 2022-03-23 02:18:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​​របស់​ក្លឹប Manchester United កីឡាករ Paul Pogba បាន​និយាយ​ថា ក្រុម​ចោរ​បាន​លួច​មេដាយ​ឈ្នះ World Cup របស់​ខ្លួន ពេល​ដែល​ពួក​គេ​​លួច​ចូល​ផ្ទះ​របស់​គេ។

កីឡាករ​សញ្ជាតិ​បារាំង​វ័យ​២៩​ឆ្នាំ​​បាន​និយាយ​ពី​សុបិន​អាក្រក់​របស់​​គ្រួសារ​ខ្លួន​កាល​ពី​សប្ដាហ៍​មុន ពេល​ដែល​ផ្ទះ​របស់​គេ​​ត្រូវ​បាន​ចោរ​ចូល អំឡុង​ពេល​ United លេង​នៅ​ពាន Champions League ទល់​នឹង Atletico Madrid។ នៅ​ពេល​នោះ​កូន​ទាំង​ពីរ និង​​មេដោះ​របស់​ពួក​គេ​ស្ថិត​នៅ​ក្នុង​ផ្ទះ​នោះ។

និយាយ​បញ្ជាក់​កាល​ពី​ពេល​ថ្មី​ៗ​នេះ Pogba ឲ្យ​ដឹង​ថា ចោរ​បាន​លួច​គ្រឿង​អលង្ការ​​របស់​ម្ដាយ​ខ្លួន និង​មេដាយ​​ឈ្នះ World Cup។ ប៉ុន្តែ​អ្វី​ដែល​គេ​បារម្ភ​ជាង​គេ​នោះ​គឺ​សុវត្ថិភាព​របស់​កូន​ៗ ព្រោះ​តែ​​ពេល​នោះ​​គេ​កំពុង​ជាប់​ភារកិច្ច​លេង​ឲ្យ​បិសាច​ក្រហម​នៅ UCL។

បារាំង​បាន​ឈ្នះ​ពាន​ World Cup កាល​ពី​ឆ្នាំ​២០១៨ ដោយ​បាន​យក​ឈ្នះ​ក្រូអាត ៤-២ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ទីក្រុង Moscow ហើយ​ពេល​នោះ Pogba គឺ​ជា​អ្នក​រក​បាន​គ្រាប់​ទី​៣​ឲ្យ​បារាំង៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់