• 2022-03-18 12:32:23
  • បាល់ទាត់

Pedri មិន​ហ៊ាន​ទទួល​យក​ការ​សរសើរ​ ក្រោយ​​ពេល​មាន​គេ​​​ថា​ លេង​ល្អ​ដូច​ Messi

  • 2022-03-18 12:32:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Pedri មិន​ហ៊ាន​ពី​ទទួល​យក​ការ​សរសើរ​ពី​​អ្នក​គាំទ្រ​​​ ក៏​ដូច​ជា​មាន​អ្នកកាសែត​មួយ​ចំនួន​ដែល​ថា​គេ​លេង​ល្អ​ដូច​ ខ្សែ​ប្រយុទ្ធ​ Lionel Messi បន្ទាប់​ពី​ស៊ុត​ចូល​ជួយ​ក្លឹប​ Barcelona ឈ្នះ​នឹង​ក្លឹប​ Galatasaray ក្របខ័ណ្ឌ​ Europa League វគ្គ​១៦ក្រុម​ចុង​ក្រោយ​ ជើង​ទី​២ ក្នុង​លទ្ធផល​ ២-១ ក្នុង​ថ្ងៃ​នេះ​។

Pedri បាន​និយាយ​ថា​៖" គ្មាន​ផ្លូវ​ទៅ​រួច​អញ្ចឹង​ទេ​។ Messi គាត់​ស៊ុត​ចូល​បាន​ច្រើន​ និង​ល្អ​ជាង​នេះ​ណាស់​។ វា​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​ខ្លាំង​ណាស់​ ដែល​ប្រៀបធៀប​ខ្ញុំ​ជា​មួយ​នឹង​ Messi "។

កីឡាករ​នេះ​បន្ត​ថា​៖" ខ្ញុំ​មិន​ចាំ​ថា​ខ្ញុំ​ស៊ុត​ចូល​របៀប​យ៉ាង​ម៉េច​នោះ​ទេ​ ទាល់​តែ​ខ្ញុំ​ទៅ​មើល​ប្រកួត​ហ្នឹង​ម្ដង​ទៀត​សិន​ អ្វី​ដែល​ខ្ញុំ​ដឹង​គឺ​ Ferran Torres គាត់​បញ្ចូល​បាល់​ឲ្យ​ខ្ញុំ​ ហើយ​មិន​ដឹង​ម៉េច​ញាក់​បាល់​ៗ ក៏​ស៊ុត​ទៅ​ "។

នៅ​ក្នុង​រដូវកាល​នេះ​ Pedri ចូល​លេង​ឲ្យ​ Barca បាន​ ១៧​ប្រកួត​ និង​ស៊ុត​ចូល​ ៣គ្រាប់​។

ក្រោយ​ឈ្នះ​ប្រកួត​ខាង​លើ​ Barca បាន​បន្ត​ទៅ​លេង​វគ្គ​៨ក្រុម​ចុងក្រោយ​ នៃ​ប្រកួត​ Europa League ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់