• 2022-03-17 13:15:38
  • បាល់ទាត់

ភ្នាក់​ងារ​៖ Bayern មិន​ទាន់ទាក់​ទង​ធ្វើ​កុងត្រា​ថ្មី​នឹង​ Lewandowski នោះ​ទេ​ ខណៈ​កុងត្រា​នឹង​ចប់​នៅ​ឆ្នាំ​២០២៣

  • 2022-03-17 13:15:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pini Zahavi ភ្នាក់ងារ​កីឡាករ​របស់​ ខ្សែ​ប្រយុទ្ធ​ Robert Lewandowski បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Kicker កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ មក​ទល់​នឹង​ពេល​ ក្លឹប​ Bayern Munich មិន​ទាន់​មក​ទាក់ទង​និយាយរឿងធ្វើ​កុងត្រា​ថ្មី​ជា​មួយ​ខ្សែ​ប្រយុទ្ធ​នេះ​នៅ​ឡើយ​ទេ​។

ទាក់ទង​នឹង​បញ្ហា​កុងត្រា​នេះ​ត្រូវ​បាន​គេ​ថា​ Lewandowski មិន​សប្បាយ​នឹង​ស្ថានភាព​បែប​នេះ​នោះ​ទេ​ ព្រោះ​​តែ​កុងត្រា​រវាង​គេ​ និង​ Bayern នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៣​ខាង​មុខ​។

ដូច្នេះ​បើ​កុងត្រា​ថ្មី​មិន​អាច​សម្រេច​បាន​នៅ​កំឡុង​ពេល​រដូវកាល​ទិញ​ដូរ​កីឡាករ​ ក្នុង​រដូវកាល​ក្ដៅ​ខាង​មុខ​ Lewandowski នឹង​គិត​គូរ​រៀបចំ​ចាកចេញ​ពី​ក្លឹប​ហើយ​។

យ៉ាង​ណា​ចំពោះ​ ខាង​នាយក​កីឡា​ Bayern​ គឺ​ លោក​ Hasan Salihamidzic បាន​និយាយ​កន្លង​មក​នេះ​ថា​ នឹង​ខិត​ព្យាយាម​ធ្វើ​គ្រប់​យ៉ាង​​ឲ្យ​ Lewandowski នៅ​បន្ត​៕

ប្រភព៖ 90min ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់