• 2022-03-14 13:28:53
  • បាល់ទាត់

អ្នក​គាំទ្រ​ PSG បន្ត​ផ្ទុះ​​កំហឹង ​សរសេរ​​សុំ​ឲ្យ​ ម្ចាស់​ក្លឹប​ និង​ Messi ចាកចេញ​ពី​ក្លឹប​ នៅ​ទីលាន​ហ្វឹកហាត់​ក្លឹបតែ​ម្ដង​

  • 2022-03-14 13:28:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ក្លឹប​ Paris Saint Germain បាន​ធ្លាក់​ចេញ​ពី​ប្រកួត​ UEFA Champions League វគ្គ​១៦ក្រុម​ ដោយ​សារ​ចាញ់​ក្រោម​ជើង​ Real Madrid កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២២កន្លង​ទៅ​នេះ​ អ្នក​គាំទ្រ​ក្លឹប​បារាំង​នេះ​បាន​នាំ​គ្នា​ រិះ​គន់​កីឡាករ​ និង​ថ្នាក់នាំ​ក្លឹប​។

អ្នកគាំទ្រ​បាន​បញ្ចេញ​កំហឹង​របស់​ខ្លួន​ ទាំង​នៅ​បណ្ដាញ​សង្គម​ និង​នៅ​លើ​ទីលាន​ប្រកួត​ផ្ទាល់ ដោយ​បាន​ស្រែក​ជេរ​ Messi និង​ Neymar ជា​ដើម​កាល​ពី​ប្រកួត​តទល់នឹង​ Bordeaux ។

ខណៈ​នៅ​ក្នុង​ថ្ងៃ​នេះ​ អ្នកគាំទ្រ​បាន​រាល​ដាល​កំហឹង​ខ្លួន​ ដោយ​បាន​សរសេរ​ពាក្យ​ខឹង​សម្បារ​ ជេរ​ប្រមាថ​ ក៏​ដូច​ជា​បាន​សុំ​ឲ្យ​ លោក​ Nasser al-Khelaifi ម្ចាស់​ក្លឹប​ PSG លោក Leonardo Araújo នាយក​កីឡា​ PSG ក៏​ដូច​ជា​ខ្សែ​ប្រយុទ្ធ​ Lionel Messi ចាកចេញ​ពី​ក្លឹប​នេះ​ នៅ​លើ​អគារ​ និង​របង​ទីលាន​ហ្វឹកហាត់​របស់​ PSG ផ្ទាល់​តែ​ម្ដង​។

ជាពិសេស​នោះ​គឺ​ អ្នកគាំទ្រ​បាន​បញ្ចេញ​កំហឹង​ ជេរ​ទៅ​កាន់​ លោក​ Nasser ដោយ​ថា​ការ​ដឹកនាំ​ក្រោម​ក្រុមហ៊ុន​កាតា​របស់​លោក​រយៈពេល​ ១០ឆ្នាំ​មក​នេះ​គឺ​ អត់​បាន​ការ​។

ទាក់ទង​នឹង​ការ​ធ្លាក់​ពី​ប្រកួត​ UCL ខាង​លើ​នេះ​ មិន​ត្រឹម​តែ​អ្នកគាំទ្រ​ PSG នោះ​ទេ​ សូម្បី​តែ​ម្ចាស់​ក្លឹប​ PSG ថ្នាក់ដឹកនាំ ក៏​ដូច​ជា​កីឡាករ​ផ្ទាល់​សុទ្ធ​តែ​អន់​ចិត្ត​នឹង​លទ្ធផល​នេះ​៕​

ប្រភព៖ Dailymail | Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់