• 2022-03-14 03:31:18
  • បាល់ទាត់

សាហាវ​ហួស! កីឡាករ​ថៃ​ម្នាក់​ដាក់​ដៃ​គូ​មួយ​កែង​បែក​មាត់​​២៤​ថ្នេរ ព្រោះ​តែ​រឿង​បន្តិចបន្តួច

  • 2022-03-14 03:31:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់ទាត់​ថៃ Noichaiboon បាន​បង្ក​រឿង​ភ្ញាក់ផ្អើល​​​ក្នុង​លីគ​ទី​៣​​នៃ​ក្នុង​ប្រទេស​ថៃ ដោយ​​សារ​តែ​បាន​ទៅ​វាយ​ដៃ​គូ​រហូត​បែក​មាត់​ដេរ​២​ថ្នេរ​កាល​ពី​ម្សិលមិញ។

រឿង​ហេតុ​បាន​កើត​ឡើង​អំឡុង​ពេល​ការ​ប្រកួត​រវាង​ក្រុម Bangkok FC ទល់​នឹងក្រុម North Bangkok University FC។ ត្រង់​ចំណុច​មួយ​ កីឡាករ Supasan Ruangsuphanimit របស់​ក្លឹប North Bangkok បាន​ទៅ​​ទាក់​ជើង​របស់​កីឡាករ Noichaiboon របស់​ក្លឹប Bangkok FC។

ភ្លាម​ៗ​នោះ ស្រាប់​តែ Noichaiboon ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង បាន​រត់​សំដៅ​​ទៅ​កាន់​កីឡាករ​ Supasan រួច​ដាក់​មួយ​កែវ​ឆ្វេង​មួយ​ទំហឹង។ មួយ​កែង​នេះ​បាន​ធ្វើ​ឲ្យ Supasan បែក​មាត់​ត្រូវ​ដេរ​២៤​ថ្នេរ។ សកម្មភាព​ដ៏​អាក្រក់​មើល​បែប​នេះ​ ក្លឹប Bangkok FC ខឹង​ជា​ខ្លាំង និង​បាន​សម្រេច​ចិត្ត​បញ្ចប់​កុងត្រា​របស់ Noichaiboon តែ​ម្ដង៕

ប្រភព៖ Zing ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់