- 2022-03-14 01:52:19
- បាល់ទាត់
សល់ចំហាយ! អ្នកគាំទ្ររិះគន់ Messi និង Neymar ក្នុងការប្រកួតនៅយប់មិញ
- 2022-03-14 01:52:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សល់ចំហាយ! អ្នកគាំទ្ររិះគន់ Messi និង Neymar ក្នុងការប្រកួតនៅយប់មិញ
ចន្លោះមិនឃើញ
ក្រុមអ្នកគាំទ្រ PSG បានស្រែករិះគន់ទៅលើកីឡាករ Lionel Messi និង Neymar ជាខ្លាំងនៅយប់មិញក្នុងកីឡដ្ឋានខ្លួនឯងលេងទល់ក្រុម Bordeaux បើទោះជាឈ្នះដល់ ៣-០ ក៏ដោយ។
ការរិះគន់ខាងលើនេះកើតឡើង បន្ទាប់ពីក្រុមអ្នកគាំទ្រមិនពេញចិត្តដែល PSG ធ្លាក់ពីពានរង្វាន់ UEFA Champions League ក្រោមថ្វីជើងរបស់ Real Madrid កាលពីសប្ដាហ៍មុន។ ខណៈដែលតាមលទ្ធផលនៃការប្រកួត គឺសមតែបានឡើងហើយ តែផ្ទុយទៅវិញធ្លាក់ដោយសាតែ Karim Benzema ស៊ុតហែកទ្រីកបាន។ ជាមួយគ្នានោះ Messi និង Neymar ដែលចូលលេងដែរនោះ មិនអាចធ្វើអ្វីចេញសោះ។
កត្ដានេះហើយទើបធ្វើឱ្យក្រុមអ្នកគាំទ្រមិនពេញចិត្តជាមួយទម្រង់លេងរបស់កីឡាករ២នាក់ខាងលើនោះទេ។ ដោយរដូវកាលនេះ ពួកគេរំពឹងថាវត្តមានរបស់ Messi នឹងជួយក្លឹបបានច្រើនជាងរដូវកាលមុនមិនខាន។ តែជាក់ស្ដែង អ្វីគ្រប់យ៉ាងមិនដូចការគិតឡើយ ទើបធ្វើឱ្យក្រុមអ្នកគាំទ្រនៅយប់មិញស្រែករិះគន់តែម្ដង ឱ្យតែកីឡាករ Messi និង Neymar បានប៉ះបាល់៕