• 2022-03-11 07:43:39
  • ប្រដាល់

ឃើញ ជ័យ គឹម​ហុង​ ​បោះ​ពាក្យ​ថា​ ខ្សែ​ក្រវាត់​ TVK ជា​របស់​ខ្លួន​​ ខាំ​ កូន​ខ្លា​ ​តប​បែន​នេះ​​វិញ

  • 2022-03-11 07:43:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​ឃើញ​​ ជ័យ គឹម​ហុង បោះ​ពាក្យ​សម្ដី​ថា «​ខ្សែ​ក្រវាត់​ TVK Fighter ជា​របស់​ខ្លួន​ហើយ​» ​ពេល​នេះ​អ្នក​លេង​គុន​ខ្មែរ​មក​ពី​ក្លឹប ប៉ែន​កាក់​គុន​ខ្មែរ​ ខាំ​ កូន​ខ្លា ​បាន​តប​​បែប​នេះ​វិញ​ថា «គាត់​ថា​អីចឹង​ខ្ញុំ​នឹង​ខំ​ប្រឹង​ហាត់​ ដើម្បី​យក​​ខ្សែ​ក្រវាត់​នេះ​ឲ្យ​បាន»។

​​ការ​លើក​ឡើង​បែប​នេះ​ក្រោយ​ពេល ខាំ​ កូន​ខ្លា យក​ឈ្នះ​ពិន្ទុ​កីឡាករ​​ សូដា សុភាព ដោយ​ពិន្ទុ​ក្នុង​កម្មវិធី​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​​ពូល B ក្នុង​កម្មវិធី​ប្រកួត​ប្រដាល់​​ដណ្ដើម​ខ្សែ​ក្រវាត់​ TVK Fighter ​​កាល​ពី​យប់​មិញ​នេះ​។ កីឡាករ​ដដែល​បាន​បន្ថែម​ថា គឹម​ហុង គាត់​ល្អ​ដើរ​បុក​​ ដូច្នេះ​គេ​នឹង​ប្រឹងហាត់​​ពង្រឹង​ខ្លួន​ឯង​ដើម្បី​ទប់​ក្បាច់​របស់​ គឹម​ហុង​ ឲ្យ​បាន​។

​​កាល​ពី​យប់មិញ​នេះ​ដែរ គឹម​ហុង ក៏​បាន​យក​ឈ្នះ​ដៃ​គូ សាន្ត វាសនា ​ដោយ​​​ផ្ដួល​​ដៃ​គូ​រូប​នេះ​ឲ្យ​សុំ​ចុះ ចាញ់​នៅ​ទឹក​ទី​១​ផង​ដែរ​។ ក្រោយ​ការ​ប្រកួត​នេះ​​ អ្នក​លេង​​មក​ពី​ក្លឹប​ឃ្លាំង​មឿង​កីឡា​​ក៏​បាន​បង្ហាញ​ជំនឿ​ចិត្ត​កាន់​តែ​ខ្ពស់​ថា គេ​នឹង​អាច​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​នេះ​។ គឹម ហុង​ ​មើល​ឃើញ​ថា​កីឡាករ​ទាំង​អស់​​​ ដែល​ជា​បេក្ខភាព​ដណ្ដើម​ខ្សែ​ក្រវាត់​​ខាង​លើ ហាក់​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា​។

​កាល​ពី​ម្សិល​មិញ​នេះ​មាន​ការ​ប្រកួត​សន្សំ​ពិន្ទុ​ចំនួន​៤​គូ​ ​ជា​លទ្ធផល​គឺ​ជ័យ គឹម​ហុង ​ឈ្នះ​ សាន្ត​ វាសនា ដោយ​​ផ្ដួល​ឲ្យ​​បោះបង់​ការ​ប្រកួត​នៅ​ទឹក​ទី​១ ​ខណៈ​ ខាំ កូន​ខ្លា ឈ្នះ​ពិន្ទុ​ សូដា សុភាព និង ឃួន ឡាំង​កូស៊ីន ឈ្នះ​ពិន្ទុ​កីឡាករ យ៉ន ពិសី ស្រប​ពេល​ ធន់ អៀង​ឡេង ឈ្នះ​ពិន្ទុ​កីឡាករ បាន​ លឹម​ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់