• 2022-02-25 03:42:21
  • កីឡា​ផ្សេង​ៗ

លីគ​អាជីព​ MPL-KH ឆ្នាំ​២០២២​ចាប់​ផ្តើម​​វគ្គ​សន្សំ​ពិន្ទុ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​នេះ

  • 2022-02-25 03:42:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​កីឡា​អេឡិចត្រូនិក​​នឹង​ទទួល​បាន​ភាព​រីក​រាយ​នៅ​ពេល​​ព្រឹត្តិការណ៍​​ប្រកួតលីគ​​អាជីព​ MPL-KH វគ្គ Spring Split ​នឹង​ចាប់​ផ្តើម​​ប្រកួត​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ​នា​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​នេះ​។ ក្រុម​៤​ដែល​ជាប់​​ពី​ការ​ប្រកួត​ជម្រុះ​គឺ Infamous LG, Divinity Saga, Team Max KH, និង​ Logic Esports ​​​ទទួល​បាន​កៅអី​មក​វគ្គ​វិល​ជុំ​សន្សំ​នេះ​ បន្ទាប់​ពី​​​ប្រកួត​វគ្គជម្រុះ​ពី​ថ្ងៃ​ទី​២​ដល់​២៥ ខែ​មករា។

ចាប់​ដៃគូ​ជា​មួយ​ក្រុម​ហ៊ុន​ទូរសព្ទ Smart និង​គាំទ្រ​ដោយ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ TikTok និង​ភេសជ្ជៈ Sting ​មាន​ក្រុម​ជាង​​៤៦០​​បាន​ចុះ​ឈ្មោះ​​ចូល​រួម​ប្រកួត​​ក្នុង​វគ្គ​ជម្រុះ​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុម​ហ៊ុន MOONTON Games។

បន្ទាប់​មក​ការ​ប្រកួត​​​ជម្រុះ​​​យក​​២៥៦​ក្រុម​​​ប្រជែង​​គ្នា​​​ឆ្ពោះ​ទៅ​រក​វគ្គ​១៦​ក្រុម​ មុន​ពេល​ប្រកួត​យក​ក្រុម​កំពូល​ទាំង​៨​ពី​​ថ្ងៃ​ទី​២២-២៣ ខែ​កុម្ភៈ។ ​ក្រុម​កំពូល​ទាំង​៨​ត្រូវ​​ប្រកួត​ប្រជែង​គ្នា​ក្នុង​វគ្គ​ជម្រុះ​ទៀត​មុន​ពេលជ្រើស​រើស​យក​៤​ក្រុម​ចុង​ក្រោយ​គឺ Infamous LG, Divinity Saga, Team Max KH និង​ Logic Esports បាន​កៅអី​ទៅ​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ។

កៅអី​៤​ក្រុម​ផ្សេង​ទៀត​​​គឺ Impunity KH, BURN Gaming, Diversity Gaming Quantum និង​ជើង​ឯក​ឆ្នាំ​ចាស់ See You Soon ដែល​​ជា​ក្រុម​ទាំង​ខ្លាំង​​មាន​ឈ្មោះ​ឈរ​ចាំ​រួច​ជា​ស្រេច​នៅ​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ។

ក្រុមទាំង​៨​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ

  • Impunity KH (ឈរ​ចាំ)
  • BURN Gaming (ឈរ​ចាំ)
  • Diversity Gaming Quantum (ឈរ​ចាំ)
  • See You Soon (ឈរ​ចាំ)
  • Infamous LG (ជាប់​វគ្គ​ជម្រុះ)
  • Divinity Saga (ជាប់​វគ្គ​ជម្រុះ)
  • Team Max KH (ជាប់​វគ្គ​ជម្រុះ)
  • Logic Esports (ជាប់​វគ្គ​ជម្រុះ)

ជា​មួយ​គ្នា​នេះ អ្នក​គាំទ្រ​នឹង​បាន​ជួប​ជា​មួយ​លោក Harada Miki (អ្នក​វិភាគ), លោក SENTO, KaKa42 (ពិធីករ), Mano Gaming, Kbeezz, Mengly Gaming និង​ Sea Neang Gaming ​មាន​វត្តមាន​ក្នុង​វគ្គ​នេះ​ដែរ។

ភ្ញៀវ​កិត្តិយស​ពិសេស​ៗ​ក៏​នឹង​ត្រូវ​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ការ​ផ្សាយ​ផ្ទាល់​ប្រចាំ​សប្តាហ៍​ដើម្បី​​ផ្តល់​ភាព​រីក​រាយ​កាន់​តែ​ងស្ចារ្យ​ដល់​អ្នក​ទស្សនា។

វីដេអូ​ផ្សព្វផ្សាយ​ផ្លូវ​ការ សូម​ចូល៖ https://www.facebook.com/watch/?v=330347209029664 សូម​បញ្ជាក់​​ថា ការ​ប្រកួត​វិល​ជុំ​សន្សំ​​ MPL-KH វគ្គ Spring Split ឆ្នាំ​២០២២ចាប់​ពី​ថ្ងៃ​ទី​​២៦​ ខែ​កុម្ភៈ​ ដល់​ថ្ងៃ​ទី​​២៨ ខែ​មីនា ព្រម​ទាំង​​ការ​ប្រកួត​វគ្គ​ខ្វែង និង​វគ្គ​​ផ្តាច់​ព្រ័ត្រពី​ថ្ងៃ​ទី​៩ ដល់​ទី​២៤ ខែ​មេសា។

ប្រាក់​រង្វាន់​សរុប​៤​ម៉ឺន​​ដុល្លារ​​សម្រាប់​ក្រុម​ជយលាភី​ដែល​ទទួល​បាន​ដូច​ខាង​ក្រោម

  • លេខ​១៖ ​១៦ ០០០ ​ដុល្លារ​អាមេរិក
  • លេខ​២៖ ៨ ០០០​ ដុល្លារ​អាមេរិក
  • លេខ​៣៖៥ ០០០​ ដុល្លារ​អាមេរិក
  • លេខ​៤៖ ៣ ០០០​ ដុល្លារអាមេរិក
  • លេខ​៥៖ ២ ០០០​ ដុល្លារ​អាមេរិក
  • លេខ​៦៖ ២ ០០០​ ដុល្លារ​អាមេរិក
  • លេខ​៧៖ ២ ០០០​ ដុល្លារ​អាមេរិក
  • លេខ​៨៖ ២ ០០០ ​ដុល្លារ​អាមេរិក

​ព័ត៌មាន​លំអិត​ផ្សេងអំពី MPL KH Spring Split, សូម​ចូល​ទៅ​កាន់​បណ្តាញ​ទំនាក់​ទំនង​សង្គម​ដូច​ខាង​ក្រោម៖ Facebook: https://www.facebook.com/MobileLegendsGameCambodia Youtube: https://www.youtube.com/channel/UC_AO5MJxx4tBCh5nlMkYoEg/featured TikTok: https://www.tiktok.com/@mobilelegendskhofficial Instagram: https://www.instagram.com/mlbbgamecambodia/

អត្ថបទ៖ នរវិទូ

មតិយោបល់