• 2022-02-22 04:00:47
  • បាល់ទាត់

Tuchel ​ថា​មិន​មែន​ជា​ពេល​សើច​ចំអក​ដល់ Lukaku ​ឡើយ​

  • 2022-02-22 04:00:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Thomas Tuchel ​បាន​និយាយ​ថា​នៅ​ពេល​នេះ​មិន​មែន​ជា​ពេល​ដែល​ត្រូវ​សើច​ចំអក ឬ​បន្ទោស​ទៅ​លើ​ខ្សែ​ប្រយុទ្ធ Romelu Lukaku ​ឡើយ ​ចំពោះ​បញ្ហា​ធ្លាក់​ទម្រង់​លេង​របស់​គេ។

​Lukaku ​បាន​ប៉ះ​បាល់​តែ​៧​ដង​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ដែល​ក្រុម Chelsea ​យក​ឈ្នះ​លើ​ក្រុម Crystal Palace ​បាន ១-០។ ដោយ​នេះ​ជា​ចំនួន​ស្ថិតិ​ប៉ះ​បាល់​តិច​បំផុត​របស់​កីឡាករ​នៅ Premier League ​ពេល​ពួកគេ​ចូល​លេង​ពេញ​៩០​នាទី ​ដោយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក​។ ខណៈ​ដែល​ការ​ធ្វើ​មិន​បាន​ល្អ​នេះ​ដែរ ​ក៏​មាន​មតិ​រិះគន់​ច្រើន​ទៅ​លើ​កីឡាករ​បែលហ្សិក​នេះ​ដែរ។

​យ៉ាង​ណា​សម្រាប់​លោក Tuchel ​បាន​និយាយ​ថា​៖ “គាត់​កំពុង​ស្ថិត​នៅ​ស្ថានភាព​មិន​ល្អ ​ហើយ​យើង​នឹង​ការពារ​គាត់។ Romelu ​តែងតែ​ស្ថិត​នៅ​ផ្នែក​មួយ​នៃ​ការ​រក​ដំណោះស្រាយ។ ច្បាស់​ណាស់​នេះ​មិន​មែន​ជា​អ្វី​ដែល​យើង​ចង់​បាន​ពី​គាត់​ទេ ​ហើយ​គាត់​ក៏​មិន​ចង់​ធ្វើ​មិន​បាន​ល្អ​បែប​នេះ​ដែរ។ វា​មិន​មែន​ជា​ពេល​សម្រាប់​សើច​ចំអក​ដល់​គាត់ ​និង​និយាយ​កំប្លែង​ដាក់​គាត់​ឡើយ”៕​

ប្រភព៖ Dailymail អត្ថបទ៖ នរវិទូ

មតិយោបល់