• 2022-02-15 13:06:28
  • បាល់ទាត់

ទិន្នន័យ​ក្រុម​អ្នក​ជំនាញ​៖ Man Utd មាន​ឱកាស​តិច​ជាង​ ១% ក្នុង​ការ​ឈ្នះ​ពាន UCL

  • 2022-02-15 13:06:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិន្នន័យ​ក្រុម​អ្នក​ជំនាញ​បាល់ទាត់​ FiveThirtyEight បាន​រក​ឃើញ​ថា​ ក្លឹប​ Manchester United មាន​ឱកាស​តិច​ជាង​ ១% ក្នុង​ការ​ឈ្នះ​ពាន​ UEFA Champions League រដូវ​កាល​ឆ្នាំ​២០២១/២២។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail ។

ទិន្នន័យ​នេះ​ត្រូវ​បាន​គេ​គណនា​ដោយ​ទៅ​មើល​លើ​ភាព​ខ្លាំង​របស់​ក្រុម​នីមួយៗ​ ចំនួន​ពិន្ទុ​តាម​ពូល​ដែល​គេ​មាន​ ចំនួន​គ្រាប់​បាល់​ដែល​រំពឹង​ថា​ស៊ុត​ចូល​របស់​ក្រុម​នីមួយៗ ក៏​ដូច​ជា​ចំនួន​គ្រាប់​បាល់​ដែល​រំពឹង​ថា​ក្រុម​នីមួយៗ​អាច​ទប់​ទល់​មិន​ឲ្យ​ក្រុម​គេ​ស៊ុត​ចូល​បាន​។

បើ​តាម​ទិន្នន័យ​មួយ​នេះ​ ក្លឹប​មាន​ឱកាស​ឈ្នះ​ពាន​ខាង​លើ​ច្រើន​ជាង​គេ​គឺ​ Man City ដែល​មាន​ឱកាស​ឈ្នះ​២៥% Bayern Munich មាន​ឱកាស​ឈ្នះ ​២០% Liverpool មាន​ឱកាស​ឈ្នះ​១៥% Ajax មាន​ឱកាស​ឈ្នះ​១៣% រី​ឯ​ Chelsea មាន​ឱកាស​ឈ្នះ​១០%។

សម្រាប់​ Real Madrid និង​ PSG មាន​ឱកាស​ឈ្នះ​៤% Villarreal ៣% ចំណែក​ឯ Inter និង​ Atletico មាន​ឱកាស​ឈ្នះ​ ២%។ សម្រាប់​ Man Utd ក៏​ដូចជា​ក្រុម​សេសសល់​ប៉ុន្មាន​ទៀត​ក្នុង​វគ្គ​១៦ក្រុម​ចុង​ក្រោយ​មាន​ឱកាស​ឈ្នះ​ តិច​ជាង​ ១%​ ទៅ​ទៀត​៕

Man Utd នឹង​ប៉ះ​ជា​មួយ​ Atletico វគ្គ​១៦ក្រុម​ចុង​ក្រោយ​ UCL នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ និង​នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២២ខាង​មុខ​ (ម៉ោង​កម្ពុជា)៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់