• 2022-02-10 12:03:28
  • បាល់ទាត់

Pepថា​ Man City មិន​មែន​ជា​ក្លឹប​ល្អ​ជាង​គេ​លើ​លោក​ទេ​ ក្លឹប​មួយ​នេះ​ទើប​អញ្ចឹង​មែន​

  • 2022-02-10 12:03:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Pep Guardiola អ្នកចាត់ការ​ក្លឹប​ Manchester City បាន​និយាយ​ក្រោយ​ប្រកួត​ឈ្នះ​នឹង​ Brentford នូវ​លទ្ធផល​ ២-០ នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ក្លឹប​លោក​មិន​មែន​ជា​ក្លឹប​ល្អ​ជាង​គេ​លើ​លោក​នោះ​ទេ​ Chelsea ទើប​ជា​ក្លឹប​ដែល​ល្អ​ជាង​គេ​លើ​លោក​។

លោក​ Pep បាន​និយាយ​ថា​៖" Man City យើង​មិន​មែន​ជា​ក្លឹប​ដែល​ល្អ​ជាង​គេ​នៅ​លើ​ពិភពលោក​នោះ​ទេ​។ ក្លឹប​ដែល​ល្អ​ជាង​គេ​នោះ​គឺ​ជា​ Chelsea ព្រោះ​ធ្លាប់​ឈ្នះ​ពាន​ Champions League និង​ពាន​ River Plate ពី​អាមេរិក​ខាង​ត្បូង​ "។

លោក​ក៏​បាន​បន្ត​ផង​ដែរ​ថា​ អ្នកណា​ល្អ​ជាង​គេ​មិន​សំខាន់​ទេ​ សំខាន់​ក្រុម​លោក​គឺ​ត្រូវ​តែ​ខិត​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​ល្អ​ទៅ​មុខ​និច្ច​ ដោយ​គោល​ដៅ​របស់​លោក​គឺ​ពេល​នេះ​គឺ​ត្រៀម​ប្រកួត​ទៅ​មុខ​ទៀត​ ជា​ជា​ពិសេសខំ​ឲ្យ​ប្រកួត​ក្នុង​ UCL ឲ្យ​បាន​ជាប់​ត​ទៅ​មុខ​ទៀត​ និង​បន្ទាប់​មក​គឺ​ PL។

នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​ ឆ្នាំ​២០២២(ម៉ោង​កម្ពុជា) ខាង​មុខ​ Man City នឹង​ប៉ះ​ Norwich City ក្របខ័ណ្ឌ​ PL និង​នៅ​ថ្ងៃ​ទី​១៦ ខែ​នេះ​ដដែល​ នឹង​ប៉ះ​ជា​មួយ​ Sporting Lisbon ក្របខ័ណ្ឌ​ UCL ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់