• 2022-02-09 13:48:55
  • បាល់ទាត់

ល្បី​ថា​ PSG កំពុង​ទាក់​ទង​ Haaland ដើម្បី​ត្រៀម​ជំនួស​ក្នុង​ករណី​ Mbappe ​មិន​បន្ត​​កុងត្រា​ថ្មី​

  • 2022-02-09 13:48:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Erling Haaland ត្រូវ​បាន​សារព័ត៌មាន​ L'Equipe ចុះ​ផ្សាយ​ថា​ ជា​គោល​ដៅ​យក​មក​ជំនួស​ ខ្សែ​ប្រយុទ្ធ​ Kylian Mbappe នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​ក្នុង​ករណី​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​មិន​ព្រម​ត​កុងត្រា​ថ្មី​។

បើ​តាម​ព័ត៌មាន​ជា​ច្រើន​កន្លង​មក​ ចំពោះ​ជំហរ​របស់​ Mbappe នៅ​ PSG នៅ​តែ​មិន​ទាន់​ច្បាស់​លាស់​ ដោយ​​គេ​មិន​ព្រម​ទាន់​ត​កុងត្រា​ខណៈ​កុងត្រា​នឹង​ចប់​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២ខាង​មុខ​ ដោយ​សារ​តែ​គេ​ចង់​ផ្លាស់​ទៅ​ Real Madrid នៅ​រដូវកាល​ក្ដៅខាងមុខ​ ដូច​កាល​រដូវកាល​ក្ដៅ​មុន​អញ្ចឹង​ រី​ឯ​ Real ក៏​ត្រៀម​រួច​រាល់​ចង់​បាន​គេ​ផង​ដែរ​។

យ៉ាង​ណា​ PSG នៅ​តែ​បង្ហាញ​ជំហរ​ចង់​ឲ្យ​គេ​បន្ត​កុងត្រា​ជា​មួយ​ខ្លួន​ តែ​ដើម្បី​ត្រៀម​ក្នុង​ករណី​​គេ​នៅ​តែ​មិន​បន្ត​កុងត្រា​ថ្មី​ ក្លឹប​បារាំង​នេះ​នឹង​ប្រើ​ Plan B របស់​ខ្លួន​គឺ​ផែនការ​ត្រៀម​យក​ Haaland ធ្វើ​ជា​កីឡាករ​ជំនួស​ ដោយ​នៅ​ខណៈនេះ​ពួក​គេ​កំពុង​ទាក់ទង​ភ្នាក់ងារ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ហើយ​ បើ​តាម​ប្រភព​ខាង​លើ​។​

បើ​តាម Sport Bild ចំពោះ​ Dortmund មិន​ចង់ឲ្យ​ Haaland ចាក​ចេញ​ពី​ក្លឹប​ពួក​គេ​ឡើយ​ ដោយ​ចង់​ឲ្យ​គេ​នៅ​បន្ត​ប៉ុន្តែ​ ខ្សែ​ប្រយុទ្ធ​ហាក់​មាន​បំណង​ចង់​ចាកចេញ​ពី​ក្លឹប​នេះ​នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​ ខណៈ​នៅ​ពេល​នេះ​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​គេ​ដូច​ PSG ខាង​លើ​នេះ​, Barca, Real, Man Utd និង​ Man City ជាដើម៕

ប្រភព៖ Dailymail | Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់