- 2022-02-07 13:33:58
- បាល់ទាត់
Pochettino នៅតែជឿជាក់ Messi ជាកីឡាករឆ្នើមបំផុតលើលោក
- 2022-02-07 13:33:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pochettino នៅតែជឿជាក់ Messi ជាកីឡាករឆ្នើមបំផុតលើលោក
ចន្លោះមិនឃើញ
លោក Mauricio Pochettino គ្រូបង្គោល Paris Saint Germain បាននិយាយបង្ហាញពីភាពជឿជាក់របស់លោកលើ Lionel Messi ដោយថា ខ្សែប្រយុទ្ធរូបនេះជាកីឡាករល្អជាងគេលើលោក ក្រោយស៊ុតបញ្ចូលមួយគ្រាប់ រួមចំណែកឲ្យឈ្នះប្រកួតនឹង Lille ក្នុងលទ្ធផល ៥-១ នៅក្នុងថ្ងៃនេះ (ម៉ោងកម្ពុជា)។
Pochettino បាននិយាយថា៖" ខ្ញុំអត់មានអីត្រូវសង្ស័យទេ Leo គេជាកីឡាករឆ្នើមបំផុតនៅលើលោកនេះ។ ដូចជាអ្នកដទៃទៀតអញ្ចឹង គេត្រូវការពេលដើម្បីសម្របខ្លួននឹងក្លឹបនេះ។ គេត្រូវការពេលដើម្បីព្យាបាលកាយសម្បទាឲ្យមកវិញល្អបំផុត ក្រោយគេអត់បានលេងមួយខែ ដោយសារតែឈឺកូវីដ។
លោកបានបន្តថា៖" និយាយទៅវាសំខាន់ណាស់ដែល Leo គេបានបង្ហាញការចូលរួម និងខំប្រឹងក្នុងប្រកួតបែបនេះ "។
នៅរដូវកាលនេះ Messi បានមកលេងឲ្យ PSG បាន ១៩ប្រកួតហើយ ដោយស៊ុតចូល ៧គ្រាប់៕