• 2022-02-03 11:46:04
  • បាល់ទាត់

កីឡាករ​ Chelsea រូប​នេះ​​ បក​ស្រាយ​ពី​ មូលហេតុ​ដែល​ Hazard មិន​ជោគជ័យ​នៅ​ Real Madrid

  • 2022-02-03 11:46:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Atletico Madrid កីឡាករ​ Saul Niguez ដែល​បច្ចុប្បន្ន​កំពុង​ទៅ​លេង​ឲ្យ​ Chelsea ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​បាន​បក​ស្រាយ​ពី​មូលហេតុ​ដែល​ ខ្សែ​ប្រយុទ្ធ​ Eden Hazard មិន​សូវ​ជា​ជោគជ័យ​នៅ​ក្លឹប​ Real Madrid ។

Saul បាន​និយាយ​ថា​៖" ខ្ញុំ​ធ្លាប់​បាន​និយាយ​ជា​មួយ​មិត្តភ័ក្ដិ​ជា​ច្រើន​ពី​រឿង​ Eden Hazard ។ នៅ​ពេល​ដែល​គាត់​នៅ​លេង​នៅ​ក្លឹប​ Chelsea នេះ​ គាត់​ជា​កំពូល​កីឡាករ​ឆ្នើម​ជាង​គេ​មួយ​រូប​ ដ៏​ងាយ​នៅ​លើ​ពិភពលោក​នេះ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" បន្ទាប់​មក​គាត់​ទៅ​លេង​នៅ​ La Liga អញ្ចឹង​ទៅ​ការ​លេង​របស់​គាត់​មាន​ការ​លំបាក​ខ្លាំង​ ដោយ​សារ​តែ​បញ្ហា​ផ្ទាល់​ខ្លួន​គាត់​ផង​ ហើយ​នៅ​ហ្នឹង​ របៀបរបបបច្ចេកទេស​​លេង​គឺ​ខុស​គ្នា​ដាច់​នៅ​នេះ​តែ​ម្ដង​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ពេល​ដែល​ Hazard លេង​ឲ្យ​ Chelsea កីឡាករ​ចូល​សឹង​តែ​រាល់​ប្រកួត​ និង​មួយ​រដូវកាល​ៗ​ យ៉ាង​តិច​ក៏​រក​បាន​ ក្បែរ​២០គ្រាប់​ផង​ដែរ​ យ៉ាង​ណា​ក្រោយ​ផ្លាស់​មក​ Real Madrid កីឡាករ​នេះ​មិន​សូវ​ជា​បាន​ចូល​រាល់​ប្រកួត​នោះ​ទេ​ និង​រក​បាន​គ្រាប់​បាល់​តិច​តួច​បំផុត​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់