• 2022-01-28 06:19:53
  • កីឡា​ផ្សេង​ៗ

លីគអេឡិចត្រូនិក​អាជីព 2022 MPL-KH Pro League រក​ឃើញ​ក្រុម​ឡើង​វគ្គ​​វិល​ជុំ​សន្សំ​ពិន្ទុ​

  • 2022-01-28 06:19:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ប្រកួត​លីគ​កីឡា​អេឡិចត្រូនិក​អាជីព MPL-KH Pro League ឆ្នាំ​២០២២​ លើ​​វិញ្ញាសា Mobile Legends: Bang Bang ​​រក​ឃើញ​ក្រុម​ឡើង​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ​ហើយ បន្ទាប់​ពី​បើកការ​​ចុះ​ឈ្មោះ​ និង​ប្រកួត​វគ្គ​​ជម្រុះ​ជា​ច្រើនដំណាក់​កាល​ចាប់​ពី​ថ្ងៃ​ទី​២ដល់​ទី​២៥ ខែ​មករា ឆ្នាំ​២០២២។

លីគ MPL-KH Pro League រដូវ​កាល​ថ្មី​​ដែល​រៀប​ចំ​ដោយ​ក្រុម​ហ៊ុន Moonton Games ជា​មួយ​ក្រុម​ហ៊ុន​ឧបត្ថម្ភ និង​ដៃ​គូ​សហការ​ជា​ច្រើន​ទទួល​បាន​ក្រុម​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ដល់​ទី​៤៦០​ក្រុម។

ក្រុម​ដែល​បាន​ចុះ​ឈ្មោះ​បាន​ធ្វើ​ការ​ប្រកួត​វគ្គ​ជម្រុះ​ដំបូង​​ពី​ថ្ងៃ​ទី​​១៩ ដល់​ទី​២១ ខែ​មករា​ដើម្បី​ស្វែង​ក្រុម​ខ្លាំង​លំដាប់​កំពូល​ទាំង​១៦​ក្រុម​ឡើង​ទៅ​​វគ្គ​ជម្រុះ​ផ្សាយ​ផ្ទាល់​​​នៅ​​ថ្ងៃ​ទី​​២២-​២៣ ខែ​មករា ដើម្បី​ចម្រាញ់​យក​​​​៨​ក្រុម​ចុង​ក្រោយ។ នៅ​វគ្គ​ជម្រុះ​ Spring Split ដដែល​នេះ ក្រុម​ទាំង​៨​ចុង​ក្រោយ​​បាន​ប្រកួត​ប្រជែង​គ្នា​​​យ៉ាង​ស្វិត​ស្វាញ​​ពី​ថ្ងៃ​ទី​២៤-២៥ ខែ​មករា​​​ដើម្បី​ប្រជែង​យក​កៅអី​៤​ឡើង​ទៅ​វគ្គ​​វិល​ជុំ​សន្សំ​ពិន្ទុ​ដែល​មាន​ក្រុម​ខ្លាំង​៤​ផ្សេង​ទៀត​កំពុង​រង់​ចាំ​ដោយ​ស្វ័យ​ប្រវត្តិ។

លទ្ធផល​នៃ​ការ​ប្រកួត​ជម្រុះ ក្រុម​ខ្លាំង​​ទាំង​៤​គឺ​ក្រុម​ Max KH, Logic Esports, Infamous LG និង​ Divinitysaga ​ទទួល​បានកៅអី​ឡើង​ទៅ​វគ្គវិល​ជុំ​សន្សំ​ពិន្ទុ (Regular Season) ​ដែល​មាន​ក្រុម​ខ្លាំង​​រង់​ចាំ​គឺ See You Soon, Impunity KH, DG Quantum និង Burn X Flash ។ ដូច្នេះ​​​នៅ​​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ មាន​ក្រុម​សរុប​ចំនួន​៨​​​ត្រូវ​ប៉ះ​គ្នា​​ទាំង​អស់​​​ដើម្បី​សន្សំ​ពិន្ទុ​​ស្វែង​រក​ចំណាត់​ថ្នាក់​ល្អ​​ឡើង​វគ្គ​បន្ទាប់ មុន​ពេល​​ឈាន​​ទៅ​​កាន់​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់​ព្រ័ត្រ។

ឆ្នាំ​២០២២ វា​បាន​ក្លាយជា​សមរភូមិ​ប្រកួត​ដ៏​ស្វិត​ស្វាញ រំភើប​រីក​រាយ និង​អស្ចារ្យ​នៅ​ពេល​ MPL-KH Pro League ត្រូវ​បាន​​​​ចែក​ជា​​ពីរ​វគ្គ​​ផ្សេង​គ្នា​ពោលគឺ​​វគ្គ​ Spring Split និងវគ្គ​ Autumn Split។ សម្រាប់​វគ្គ​ Spring Split ​រំលេច​ដោយ​​ទ្រឹស្តី«កើត​មក​ពូកែ»​​ដែល​នឹង​ផ្តល់​ជូន​​អត្តពលិក​​ស្វែង​រក​ការ​បំពេញ​ក្តី​ស្រមៃ​តាម​រយៈ​ទេពកោសល្យ និង​​ភាព​ឆ្លាត​វៃ​របស់​ខ្លួន​​។ ដូច្នេះ​​វា​​​មាន​ន័យ​ថា ក្រុម​​នីមួយ​ៗ​​នឹង​​​មាន​ឱកាស​ចូល​រួម​ប្រកួត​​​២​ដង​ក្នុង​មួយ​ឆ្នាំ។

ទន្ទឹម​ជា​មួយ​គ្នា​នេះ MPL-KH Pro League ​​​ដើរ​តួនាទី​យ៉ាង​សំខាន់​​​ក្នុង​វិស័យ​កីឡា​អេឡិចត្រូនិក​​​​កម្ពុជា​ដែល​កំពុង​ត្រៀម​ខ្លួន និង​បណ្តុះ​​បណ្តាល​ធន​ធាន​មនុស្ស​សម្រាប់​​​កីឡា​​ស៊ីហ្គេម​ លើក​ទី​៣២ ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ។ ពេល​អត្តពលិក​​ហ្វឹក​ហាត់​ច្រើន ​អនុវត្ត​ច្រើន ​ប្រកួត​ប្រជែង​ច្រើន នោះ​សមត្ថភាព​​​​កាន់​តែ​រីក​ចម្រើន​ និង​ឈាន​ឡើង​កម្រិត​ខ្ពស់​ដែល​អាច​ប្រកួត​ប្រជែង​លើ​ឆាក​អន្តរជាតិ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​ទំនាក់​ទំនង​សង្គម​ផ្លូវ​ការ​ FB page, Tiktok, Youtube និង Instagram ដូច​ខាង​ក្រោម៖ Official Facebook Page:https://www.facebook.com/MobileLegendsGameCambodia Official Website: https://kh.mpl.mobilelegends.com/ Official YouTube Page: https://www.youtube.com/channel/UC_AO5MJxx4tBCh5nlMkYoEg/featured Official TikTok Page: https://www.tiktok.com/@mobilelegendskhofficial

អត្ថបទ៖ នរវិទូ

មតិយោបល់