• 2022-01-25 12:41:04
  • បាល់ទាត់

Messi បាយ​ល្ងាច​ជា​មួយ​ Xavi និង​អតីត​មិត្ត​រួម​ក្រុម​ Barca កាល​ពី​យប់​មិញ​ នៅ​អេស្ប៉ាញ​

  • 2022-01-25 12:41:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Lionel Messi ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ត្រលប់​ទៅ​កាន់​ទី​ក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ​កាល​ពី​យប់​មិញ​ ដោយ​បាន​បាយ​ល្ងាច​ជា​មួយ​ លោក​ Xavi គ្រូ​បង្គោល​ Barca និង​អតីត​មិត្ត​រួម​ក្រុម​នេះ​គឺ​ ខ្សែ​បម្រើ​ Sergio Busquets និង​ខ្សែការពារ​ Jordi Alba កាល​ពី​យប់​មិញ​។

បើ​តាម​ The Sun ការ​ជួប​ជុំ​គ្នា​បែប​នេះ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ និង​សារព័ត៌មាន​នៅ​ក្នុង​ស្រុក​ជា​ច្រើន​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ដោយ​ថា​ ពួក​គេ​និយាយ​ពី​រឿង​យក​ Messi ត្រលប់​មក​វិញ​។ ប៉ុន្តែ​តាម​ពិត​ទៅ​ Messi ធ្វើ​ដំណើរ​ពី​ Paris មក​ Barcelona នេះ​គឺ​ដើម្បី​ធ្វើ​ការ​អបអរ​ថ្ងៃ​បុណ្យ​កំណើត​អាយុ​ ៤២ឆ្នាំ​របស់​ Xavi ប៉ុណ្ណោះ​ជាមួយ​អតីត​មិត្ត​រួម​ក្រុម​ទាំង​ពីរ​ខាង​លើ​ ក៏​ដូច​ជា​ប្រពន្ធ​របស់​ពួក​គេ​ផង​ដែរ​។

ខ្សែ​ប្រយុទ្ធ​ PSG រូប​នេះ​ក៏​ត្រូវ​បាន​គេ​ថត​ជាប់​នូវ​សកម្មភាព​ស៊ីញេ​អាវ​ឲ្យ​អ្នកគាំទ្រ​ ដែល​ខំ​ចាំ​ជា​យូរ​នៅ​ក្រៅ​កន្លែង​ដែល​ពួក​គេ​បាន​ជប់​លាង​នោះ​ផង​ដែរ​។

យ៉ាង​ណា​ Messi ​មិន​បាន​ឆ្លើយ​ឆ្លង​ទៅ​កាន់​អ្នកកាសែត​ដែល​រង់​ចាំ​សួរនាំ​គេ​ទេ​ ក្រោយ​ពេល​ចាកចេញ​ពី​កម្មវិធី​ខាង​លើ​នោះ​ទេ​។

Messi នឹង​មិន​បាន​ចូល​រួម​ជួយ​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន​របស់​ខ្លួន​ តទល់នឹង​ក្រុម​ជម្រើសជាតិ​ឈីលី និង​កូឡុំប៊ី​ខាង​មុខ​នោះ​ទេ​ ដោយ​សារ​តែ​ទើប​តែ​ជា​ពី​កូវីដ-១៩៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់