• 2022-01-24 09:50:14
  • កីឡា​ផ្សេង​ៗ

ប្រធាន​សហព័ន្ធ​ចំបាប់៖​ វាសនា​ចំបាប់​របស់​ប្រទេស​ជាតិ​សង្ឃឹម​លើ​ប្អូន​ៗ​ហើយ​

  • 2022-01-24 09:50:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ រំលឹក​ដល់​កីឡាករ​ កីឡា​ការិនី​របស់​ខ្លួន​ថា ​វាសនា​កីឡា​ចំបាប់​របស់​ប្រទេស​ជាតិ​គឺ​សង្ឃឹម​លើ​ពួកគេ​ហើយ​ ដូច្នេះ​ម្នាក់​ៗ​ត្រូវ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ខំប្រឹង​ហ្វឹកហាត់​ ខណៈ​មន្ត្រី​ លោក​គ្រូ​ អ្នក​គ្រូ​ចាំ​ជួយ​គាំទ្រ​ជា​និច្ច។​

ទិដ្ឋភាពការប្រកួត

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ប្រធាន​សហព័ន្ធ​កីឡា​ខាង​លើ​បាន​លើក​ឡើង​ថា​ ពេលវេលា​គឺ​កាន់​តែ​កៀក​មក​ដល់ហើយ​នៅ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ ស៊ីហ្គេម​ ២០២៣​ ដូច្នេះ​ក្រុម​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​ត្រូវ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ខំប្រឹង​ប្រែង​ហ្វឹកហាត់។​

ទិដ្ឋភាពការប្រកួត

ប្រធាន​សហព័ន្ធ​បន្ថែម​ទៀត​ថា​ ឆាក​ជ័យ​លេខា ១-២-៣​ ជា​កន្លែង​ដែល​កីឡាករ​ កីឡា​ការិនី​កម្ពុជា​ត្រូវ​ចាប់​យក​ឲ្យ​បាន។​ វាសនា​កីឡា​ចំបាប់​កម្ពុជា​គឺ​ពឹង​ផ្អែក​លើ​កីឡាករ​ កីឡា​ការិនី​ដែល​ជា​ជម្រើស​ជាតិ​នៅ​ពេល​ហើយ​ ហេតុ​នេះ​ត្រូវ​យក​ពេល​វេលា​នៃ​ការ​ហ្វឹកហាត់​នេះ​ពង្រឹង​បន្ថែម​ឲ្យ​ឈាន​ដល់​ការ​មាន​ប្រៀប​ខ្ពស់​នៅ​ពេល​ប្រកួត​ប្រជែង​ឆ្នាំ​ ២០២៣។​

ទិដ្ឋភាពបិទបញ្ចប់

ក្នុង​នាម​ថ្នាក់​ដឹកនាំ​ ប្រធាន​សហព័ន្ធ​ លោក​គ្រូ​ អ្នក​គ្រូ​គឺ​ចាំ​ជួយ​គាំទ្រ​ពី​ក្រោយ​ជា​និច្ច​មិន​ថា​ថវិកា​ សម្ភារ​ ស្មារតី​នោះ​ទេ។​ សហព័ន្ធ​បញ្ជូន​នឹងកីឡាករ​ដើម្បី​ហ្វឹកហាត់​ប្រទេស​អ៊ីរ៉ង់​ នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ​​ ព្រោះ​នៅទីនោះ​ជា​ប្រទេស​ជឿនលឿន​ផ្នែក​កីឡា​ចំបាប់។​ ឆ្នាំ​ ២០២២​ នេះ​សហព័ន្ធ​នឹង​ព្យាយាម​ជំរុញ​ដល់​ការ​ចូលរួម​ប្រកួត​ឲ្យ​បាន​ច្រើន​ដើម្បី​ជា​បទ​ពិសោធ​ និង​បង្កើន​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ចំបាប់។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​
ទិដ្ឋភាពបិទបញ្ចប់

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ចំបាប់​បាន​បិទ​បញ្ចប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២១​ របស់​ខ្លួន​ហើយ​កាល​ពី​ម្សិលមិញ​នេះ​នៅ​សាល​ សសយក​ រាជធានី​ភ្នំពេញ។​ ការ​ប្រកួត​ធ្វើ​ឡើង​រយៈពេល​ ៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២០​ ដល់​ ២៣​ ខែ​កុម្ភៈ​ ២០២២៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់