• 2022-01-18 02:09:11
  • បាល់ទាត់

Ronaldo ទទួល​បាន​ពាន​ពិសេស​មួយ​ពី​កម្មវិធី The Best

  • 2022-01-18 02:09:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ទទួល​បាន​ពាន​ពិសេស​មួយ​ឈ្មោះ​ថា FIFA Special Award ក្នុង​កម្មវិធី The Best ក្នុង​នាម​ជា​កីឡាករ​ដែល​រក​បាន​គ្រាប់​ច្រើន​ជាង​គេ​ឲ្យ​ជម្រើស​ជាតិ។

​កីឡាករ​របស់​ក្លឹប Manchester United ទទួល​បាន​ពាន​ខាង​លើ បន្ទាប់​ពី​គេ​បំបែក​​កំណត់ត្រា​គ្រាប់​បាល់​ក្នុង​ជម្រើស​ជាតិ​ដោយ​រក​បាន​១១៥​ឲ្យ​ព័រទុយហ្គាល់។ ម្ចាស់​ពាន Ballon d’Or ៥​សម័យ​​គឺ​ជា​​មនុស្ស​តែ​ម្នាក់​គត់​ដែល​ទៅ​បង្ហាញ​ខ្លួន​ទទួល​ពាន​ក្នុង​កម្មវិធី។

សម្រាប់​ម្ចាស់​ពាន​ផ្សេង​ៗ​ទៀត​គេ​ទទួល​បាន​អនឡាញ​​ប៉ុណ្ណោះ។ ក្រោយ​បាន​ពាន FIFA Special Award កីឡាករ​វ័យ​៣៦​ឆ្នាំ​បាន​និយាយ​ថា៖ "​ជា​ដំបូង​ ខ្ញុំ​សូម​អរគុណ​​ដល់​មិត្ត​រួម​ក្រុម​ទាំង​អស់​ក្នុង​ក្រុម​ជម្រើសជាតិ​នៅ​​២០​ឆ្នាំ​ចុងក្រោយ​នេះ ដែល​ខ្ញុំ​ធ្លាប់​លេង​ជាមួយ។ នេះ​គឺ​ជា​ពាន​ដ៏​ពិសេស​​ពី FIFA ផ្ដល់​ឲ្យ"។

អតីត​កីឡាករ​របស់ Real Madrid ក៏​បាន​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​១១​នាក់​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​របស់ FIFA ផង​ដែរ រួម​ជាមួយ Lionel Messi, Erling Haalang និង Robert Lewandowski៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់