• 2022-01-13 12:02:14
  • បាល់ទាត់

Kloppថា​ ការ​ចរចា​កុងត្រា​ថ្មី​ជា​មួយ​ Salah រលូន​ហើយ​ គ្រាន់​តែ​ទាមទារ​ពេល​បន្តិច​

  • 2022-01-13 12:02:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jurgen Klopp អ្នកចាត់​ការ​ក្លឹប​ Liverpool នៅ​ក្នុង​សន្និសីទកាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ការ​ចរចា​កុងត្រា​ថ្មី​ជា​មួយ​ ខ្សែ​ប្រយុទ្ធ​ Mohamed Salah កំពុង​តែ​ដំណើរ​ការ​រលូន​ហើយ​ គ្រាន់​តែ​ទាមទារ​ពេល​បន្តិច​។

ការ​ចរចា​កុងត្រា​ថ្មី​នេះ​ ខ្សែ​ប្រយុទ្ធ​ Salah នេះ​ក៏​ធ្លាប់​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ​ ដោយ​គេ​បញ្ជាក់​ពី​ជំហរ​ចង់​នៅ​បន្ត​ជា​មួយ​ក្លឹប​អង់គ្លេស​ខាង​លើ​នេះ​ និង​ចង់​បាន​កុងត្រា​ថ្មី​ ខណៈ​កុងត្រា​របស់​គេ​ នឹង​ក្លឹប​បច្ចុប្បន្ន​នេះ​ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៣។

យ៉ាង​ណា​នៅ​ក្នុង​ថ្ងៃ​នេះ​ លោក​ Klopp ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ខាង​ Liverpool គឺ​ចង់​ឲ្យ​ Salah នៅ​បន្ត​ផង​ដេរ​ ហើយ​ Salah ក៏​ចង់​នៅ​បន្ត​ អញ្ចឹង​កុងត្រា​ថ្មី​ វា​កំពុង​តែ​រលូន​ហើយ​ តែ​ទាមទារ​ពេល​វេលា​បន្តិច​។

អ្នក​ចាត់ការ​រូប​នេះ​ក៏​បាន​លើក​ឡើង​ថា​​ រឿង​ត​កុងត្រា​ថ្មី​គឺ​យូរ​អញ្ចឹង​ហើយ​ គ្មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ​ អ្វីៗ​កំពុង​តែ​ដំណើរ​ការ​ល្អ​ហើយ​ Salah ជា​កំពូល​កីឡាករ​អញ្ចឹង​ ខាង​ក្លឹប​ប្រាកដ​ជា​ឲ្យ​នៅ​បន្ត​ហើយ​។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Sky Sports ការ​ចរចា​កុងត្រា​នេះ​ត្រូវ​ការ​ពេល​វេលា​យូរ​ ដោយ​សារ​តែ​ Salah បាន​សុំ​ឡើង​ប្រាក់​ពលកម្ម​រហូត​ទៅ​ដល់​ជាង​ ៤០ម៉ឺន​ ក្នុង​មួយ​សប្ដាហ៍​ រី​ឯខាងក្លឹបកំពុងពិចារណាលើសំណើនេះ។

នៅ​រដូវកាល​នេះ​ Salah ចូល​លេង​ឲ្យ​ Liverpool បាន​ ២៦​ប្រកួត​ ដោយ​ស៊ុត​ចូល​បាន​ ២៣​គ្រាប់​៕​

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់