- 2022-01-13 11:22:48
- បាល់ទាត់
Ronaldo ទទួលយក Man Utd អត់បានទេ បើមិនខំប្រឹងយក Top 3 ក្នុង PL ឲ្យបាន
- 2022-01-13 11:22:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ទទួលយក Man Utd អត់បានទេ បើមិនខំប្រឹងយក Top 3 ក្នុង PL ឲ្យបាន
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយទៅកាន់ Sky Sports នៅក្នុងថ្ងៃនេះថា គេទទួលយកមិនបានទេ ដែលក្រុម Manchester United របស់គេ មិនមានគំនិតខំប្រឹងរកវិធីលេងក្នុងការប្រកួត ដើម្បីយ៉ាងតិចយកឲ្យបាន Top 3 ក្នុង Premier Leaegue នោះ ព្រោះគេមកនេះគឺដើម្បីមកចង់ឈ្នះ។
Ronaldo បាននិយាយថា៖" ខ្ញុំទទួលយកមិនបានទេ ដែលក្រុម Man Utd ខ្ញុំមិនមានគំនិតខំប្រឹងយកយ៉ាងតិចឲ្យបាន Top 3 ក្នុងការប្រកួត PL មួយនេះ "។
កីឡាករនេះបន្តថា៖" ខ្ញុំអត់ចង់លេងនៅនេះ ដើម្បីមកឲ្យក្រុមឈរជើងនៅលំដាប់ទី ៦ឬ៧ នោះទេ។ ខ្ញុំមកនេះគឺមកខិតខំព្យាយាមប្រកួតប្រជែងដើម្បីឈ្នះដណ្ដើមពានមួយនេះ។ ខ្ញុំគិតថា យើងខំហើយតែអត់ដល់កម្រិតខ្លាំងអស់របស់យើង។ យើងត្រូវការពេលយូរដើម្បីបំពេញបន្ថែម តែខ្ញុំជឿជាក់ថា ឲ្យយើងផ្លាស់គំនិតយើងចេញ យើងនឹងទទួលបានជោគជ័យជាមិនខាន "។
នៅខណៈនេះ Man Utd កំពុងឈរនៅចំណាត់ថ្នាក់ទី៧ នៃការប្រកួត PL ដោយមាន ៣១ពិន្ទុ រីឯ Man City ក្លឹបនាំមុខ មាន៥៣ពិន្ទុឯណោះ Chelsea នាំមុខបន្ទាប់មាន ៤៣ពិន្ទុ និង Liverpool ឈរនៅលំដាប់ទី៣ មាន ៤២ពិន្ទុ៕