• 2022-01-10 05:40:31
  • បាល់ទាត់

ម្ចាស់​ពាន​យុវជន​ ៧​ មករា​ VDC Academy​ បើ​មាន​ការ​ប្រកួត​ឆ្នាំក្រោយ​នឹង​ចូលរួម​ទៀត​

  • 2022-01-10 05:40:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ក្រោម​អាយុ​១៥​ឆ្នាំ​ VDC Academy​ School​ ទើប​ឈ្នះ​ពាន​រង្វាន់​ ៧ ​មករា​ ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ រាជធានី​ភ្នំពេញ​ និង​ក្លឹប​បាល់ទាត់​បឹងកេត​ គឺ​ពិត​ជា​សប្បាយ​ចិត្ត​ថែម​ទាំង​ចង់​ចូលរួម​លើក​ក្រោយៗ​ទៀត​ផង។​

ក្រុម VDC Academy​ School

ធាវី​ទិត្យ​ មុន្នីចេស្តា​ តំណាង​ក្រុម​ VDC Academy​ School​ ថា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​លេខ ១-២​ ជា​មួយ​ ELT Berkeley គឺ​ពិត​ជា​មាន​ភាព​តានតឹង​ពិសេស​ការ​វាយ​បក​គ្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​រហូត​ទទួល​បាន​ជ័យជម្នះ។​ យ៉ាងណា​ក៏​សរសើរ​ដល់​ក្រុម​ ELT Berkeley​ ដែល​មាន​កីឡាករ​ឆ្វេង​ស្ដាំ​ល្អ​ស៊ុត​ច្បាស់។​

ក្រុម VDC Academy​ School

យុវជន​រៀន​នៅ​សាលា​ឫស្សីកែវ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ សប្បាយ​ចិត្ត​នៅ​ពេល​ដែល​ក្រុម​រក​គ្រាប់​បាល់​រហូត​ទទួល​បាន​ពាន​រង្វាន់​ U-15​ នេះ។​ សម្រាប់​ការ​ប្រកួត​នេះ​ក្រុម​ទាំង​មូល​ទទួល​បាន​បទ​ពិសោធ​ច្រើន​ និង​ចង់​ចូលរួម​លេង​ពាន​រង្វាន់​នេះ​បន្ត​ទៀត​នៅ​ឆ្នាំ​ក្រោយៗ។​

ពាន​រង្វាន់​យុវជន​ ៧ ​មករា​ នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​អបអរ​ទិវា​ជ័យជម្នះ​ ៧​ មករា​ ១៩៧៩​ ផង​ និង​ជា​ការ​បង្កើត​ភាព​រីករាយ​ បណ្ដុះ​ភាព​ក្លាហាន​ និង​ស្មារតី​ស្រឡាញ់​កីឡា​ដល់​យុវជន​ក្មេងៗ។​ ពាន​រង្វាន់​ខាងលើ​នេះ​គឺ​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃប៉ុណ្ណោះកាល​ពី​ថ្ងៃ​ទី៧ មករា ២០២១​ នៅ​តារាងបាល់ទាត់ ខេមបូឌាអ៊ែវ៉េ ៕

ទិដ្ឋភាពថតរូបជុំគ្នា

ចំពោះ​លទ្ធផល​ U-15៖​

លេខ១​ VDC Academy​ School

លេខ២​ ELT Berkeley

លេខ៣​ Prak Football Academy

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់