• 2022-01-10 02:30:56
  • បាល់ទាត់

ស៊ុត​គ្នា​ដូច​ព្យុះ ជំនួប​រវាង Roma និង Juventus កើត​គ្រាប់​បាល់​ដល់​៧​គ្រាប់

  • 2022-01-10 02:30:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ Roma បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ Juventus ដោយ​លទ្ធផល ៣-៤ នៅ​​ការ​ប្រកួត​ក្នុង​ក្របខណ្ឌ Serie A កាល​ពី​យប់​មិញ។

​ក្រុម​ Roma ដែល​ដឹក​នាំ​ដោយ​លោក Jose Mourinho បាន​​នាំ​មុខ​មុន​​ដល់​ទៅ ៣-១ ប៉ុន្តែ​ពួក​គេ​បាន​ភ្លាត់​ឲ្យ Juventus វាយ​បក​ រហូត​រក​ជ័យជម្នះ​បាន​វិញ។ នៅ​២០​នាទី​ចុងក្រោយ​មុន​បញ្ចប់​ការ​ប្រកួត Juventus បាន​សម្រុក​​រក​បាន​៣​គ្រាប់​បន្ថែម​​វិញ​ ធ្វើ​បាន​ដោយ​កីឡាករ Locatelli, Kulusevski និង Sciglio។

នាទី​៨៣ កីឡាករ Pellegrini ​មាន​ឱកាស​ទាត់​ប៉េណាល់ទី​មួយ​គ្រាប់​ដើម្បី​តាម​ស្មើ​ឲ្យ Roma តែ​ធ្វើ​មិន​បាន​សម្រេច។ ដូច្នេះ​លទ្ធផល​ចុងក្រោយក្រុម​លោក Mourinho បរាជ័យ​៣-៤។ ក្រោយ​​ប្រកួត​ចប់​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​និយាយ​ថា នៅ​៧០​នាទី​ដំបូង Roma ធ្វើ​បាន​ល្អ​ណាស់ ប៉ុន្តែ​នៅ​នាទី​បន្ទាប់​ពួក​គេ​​ដូច​​ជាបាក់​ទឹក​ចិត្ត។

ជ័យជម្នះ​របស់ Juventus បាន​ជួយ​ឲ្យ​ពួក​គេ​បន្ត​នៅ​លេខ​៥​ក្នុង​តារាង​ពិន្ទុ Serie A ខណៈ Roma នៅ​​លេខ​៧៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់