• 2022-01-10 02:16:49
  • បាល់ទះ

ពានបាល់ទះ ៧ មករា ដំណាក់ដំរីនឹងពង្រីកខ្លួនកាន់តែធំនៅឆ្នាំក្រោយៗ

  • 2022-01-10 02:16:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន់រង្វាន់បាល់ទះ ៧ មករា នៅភូមិដំណាក់ដំរីដែលធ្វើឡើងថ្ងៃទី ៧ មករា ត្រូវបានបញ្ចប់ជាស្ថាពរហើយ ដោយក្រុមរបស់ សុខ រ៉ាដូ , ប៊ណារិទ្ធ និង ឡេក លាងហុង ទទួលបានជ័យជម្នះក្រោយទម្លាក់ឥន្ទ្រីពិឃាដឌូក, ម៉េងហួង និងហួរព្រែកតាមាក់នៅវគ្គផ្ដាច់ព្រ័ត្រ។

ទិដ្ឋភាពប្រគល់ពានរង្វាន់

នេះជាឆ្នាំទី១ហើយសម្រាប់ពានរង្វាន់មួយនេះ។ បើតាមការបញ្ជាក់របស់ឯកឧត្តម ហង្ស វិចិត្រ ម្ចាស់រមណីយដ្ឋានដំណាក់ដំរី និងជាអ្នកផ្ដួចផ្ដើមឱ្យមានកម្មវិធីនេះ «ពានរង្វាន់ ៧ មករា» នឹងមានជារៀងរាល់ឆ្នាំ និងកាន់តែធំជាងមុនមិនមែន ៤ក្រុមទៀតឡើយពោលអាចនឹងច្រើនក្រុម ដើម្បីអបអរទិវារជ័យជម្នះ ៧ មករា ក៏ដូចជាអបអរឆ្នាំថ្មី និងជួបជុំបងប្អូនកីឡាករបាល់ទះ ហើយការបង្កើតឲ្យមានកម្មវិធីនេះទៀតសោតគឺកើតចេញពីការស្រលាញ់ចូលចិត្តរបស់ឯកឧត្ដមផ្ទាល់។

ទិដ្ឋភាពប្រគល់ពានរង្វាន់

ឯកឧត្ដម ហង្ស វិចិត្រ មានប្រសាសន៍ទៀតថា ឆ្នាំក្រោយលោកនឹងធ្វើទីលានបាល់ទះ បាល់ទាត់ និងកន្លែងលេងកីឡាផ្សេងៗទៀតលក្ខណៈស្តង់ដារនៅឆ្នាំ ២០២៣ ដើម្បីបង្កភាពងាយស្រួលក្នុងការប្រកួតប្រជែង។

ទិដ្ឋភាពប្រគល់ពានរង្វាន់

គួរបញ្ជាក់ថា ជ័យលាភីលេខ១ពានរង្វាន់៧មករាដែលធ្វើឡើងនៅរមណីយដ្ឋានដំណាក់ដំរី ថ្ងៃទី ៧ មករា ឆ្នាំ២០២២ បានទៅលើឥន្រ្ទីស្លាបដែកក្ដូ, ប៊ន ណារិទ្ធ និងឡេក លាងហុង ទទួលបានពាន១ ប្រាក់រង្វាន់៥លានរៀល លេខ២បានលើឥន្ទ្រីពិឃាដឌូក, ហួរព្រែកតាមាក់ និង ធី ម៉េងហួង ទទួលបាន៤លានរៀល លេខ៣បានលើអធិរាជប្រអប់ស្មាត់រាជ, រស់ ហាន់វ៉ា និង នួន វិចិត្រ ទទួលបាន៣លានរៀល លេខ៤បានលើចាវកំពង់ចាម, កែវ សុធារិទ្ធ និង សន ករុណា ទទួលប្រាក់រង្វាន់លើកទឹកចិត្ត២លានរៀល៕

មតិយោបល់